ស្រក់ទឹកភ្នែករំជួលចិត្តនឹងទឹកចិត្តបងប្រុស ខំរៀនពេទ្យ និងទៅធ្វើកម្មករសំណង់ ដើម្បីរកលុយព្យាបាលប្អូនប្រុសកើតមហារីក

ចិន៖ កាលពីម្សិលមិញកន្លងទៅនេះ មានរឿងគួរឲ្យរំភើបមួយបានកើតឡើង។ ក្មេងប្រុសវ័យ ១៩ឆ្នាំម្នាក់បានធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែកដោយសារតែគេបានប្រាប់ថា ប្រាក់ដែលគេត្រូវការសម្រាប់ការជួយសង្គ្រោះប្អូនប្រុសដែលទើបនឹងកើតរបស់គេ ទីបំផុតមានគ្រប់គ្រាន់ហើយ ដែលត្រូវអរគុណដល់ឥទ្ធិពលនៃបណ្ដាញផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។

តាមរយៈសារព័ត៍មាន Hupu បានឲ្យដឹងថា ក្មេងប្រុសម្នាក់នេះមានឈ្មោះ Ma នៅភូមិ poverty-stricken ខេត្ត Hubei ប្រទេសចិន។ ជាមួយនឹងស្ថានភាពគ្រួសារដែលមិនសូវល្អស្រាប់ទៅហើយ តែប្អូនប្រុសវ័យ ៣ឆ្នាំរបស់គេថែមទាំងត្រូវបានវិនិច្ឆ័យថា​មានរោគមហារីកឈាមទៀត។ ទោះបីជាជួបរឿងលំបាកយ៉ាងនេះក្ដី ក៏ Ma មិនលះបង់ការព្យាយាមដែរ។ គេបានប្តេជ្ញាថានឹងខំរៀនធ្វើជាវេជ្ជបណ្ឌិតដើម្បីព្យាបាលប្អូនប្រុសគេ ហើយនៅទីបំផុត Ma​ ប្រលងរហូតទទួលបានពិន្ទុខ្ពស់បំផុតដល់ទៅ ៤៥៦ពិន្ទុ។ បន្ទាប់ពីប្រលងជាប់ Ma បានទៅធ្វើជាកម្មករសំនង់ ពេលដែលឪពុកម្ដាយចេញទៅធ្វើការ និងយាយរបស់គេជាអ្នកថែរទាំប្អូន។ Ma ខិតខំធ្វើគ្រប់វិធីដើម្បីរកប្រាក់ជួយប្អូនគេ មិនថាការងារសំនង់ធ្ងន់ប៉ុណ្ណា ហើយប្ដូរជាមួយនឹងប្រាក់ត្រឹមតែ ១០០យ័នប៉ុណ្ណោះក្នុងមួយថ្ងៃ។

រឿងរបស់គេត្រូវបានចែកចាយលើបណ្ដាញសង្គម និងមានមនុស្សចូលមើលជាង ៣​.១លានដង ព្រមទាំងមានការបរិច្ចាគជាច្រើនទៅដល់គេ។ វាជារឿងគួរឲ្យភ្ញាល់ផ្អើលព្រោះក្នុងពេលតែ ២៤ម៉ោង Ma​ ទទួលបានប្រាក់បរិច្ចាគដល់ទៅ ៦០០,០០០យ័ន ដែលនេះជាទឹកប្រាក់មួយគ្រប់គ្រាន់ក្នុងការចំនាយដើម្បីវះកាត់ប្អូនប្រុសរបស់គេ។ Ma​ និយាយទាំងទឹកភ្នែកលាយឡំនឹងក្ដីរីករាយថា៖ គេពិតជាអរគុណគ្រប់គ្នា។ ទីបំផុតគេអាចជួយប្អូនរបស់គេបានហើយ៕

ប្រភព៖ worldofbuzz

 

COMMENTS