ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Google មានបំពាក់ដោយមុខងារការពារអ្នកប្រើប្រាស់ពីការអានសារ រឺហៅចេញ ចូលពេលបើកបរ

កំពូលស្មាតហ្វូន Google Pixel 2 និង Pixel 2 XL បានភ្ជាប់មកជាមួយនឹងមុខងារពិសេសមួយ ដែលអាចការពារជីវិតលោកអ្នកបាន។ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែបើកមុខងារ Do Not Disturb ក្នុងមីនុយ Driving នោះស្មាតហ្វូននឹងមិនបញ្ចេញសម្លេង រឺផ្ដល់ជាសញ្ញាអ្វីទាំងអស់ បើទោះជាមាននរណាម្នាក់ហៅចូលក៏ដោយ។ ដូចនេះអ្នកអាចផ្ដោតទៅលើការបើកបរដោយសុវត្ថិភាព។

អ្វីដែលអស្ចារ្យបំផុតនោះគឺ sensor ដែលបានបំពាក់ក្នុងស្មាតហ្វូន និង Bluetooth គឺត្រូវបានកំណត់ដោយឆ្លាតវ័យ ពោលគឺរាល់ពេលដែលរថយន្ដបើកបរ Pixel 2 និង Pixel 2 XL នឹងដឹង។ ប៉ុន្ដែជាអកុសល វាមិនអាចបែកចែងឲ្យដាច់នោះទេ រវាងអ្នកជិះជាមួយ និងអ្នកបើក ពោលគឺមុខងារការពារនេះដំណើរការទាំងអស់។ ដូចនេះ ប្រសិនបើអ្នកពុំមែនជាអ្នកដែលកាន់ចង្កូតទេ នោះអ្នកគួរតែបិទមុខងារ Do Not Disturb នោះចោលទៅ។

គួរបញ្ជាក់ផងដែរថា មុខងារ Do Not Disturb គឺមានស្រាប់នៅក្នុង Google Play Store ជាមួយនឹងតារាងកម្មវិធី Pixel Ambient Services។ ទាក់ទងទៅនឹងកម្មវិធីនេះ គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់នៃម៉ូដែល Pixel ថ្មីអាចទទួលបានកម្មវិធីថ្មី និងការអភិវឌ្ឍថ្មីៗផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ phonearena

COMMENTS