អស្ចារ្យមែន! កាវបិតរបួសនេះ អាចជួយផ្ជិតមុខរបួសបានត្រឹមរយៈពេល 60វិនាទីប៉ុណ្ណោះ ល្អបំផុតសម្រាប់ការសង្គ្រោះបន្ទាន់ (មានវីដេអូ)

ក្រុមវិស្វករផ្នែកវេជ្ជសាស្ដ្ររបស់ប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិកបានបង្កើតកាវបិទសម្រាប់ការវះកាត់មួយដែលអាចព្យាបាលរបួសបានឆាប់រហ័ស ហើយមានសក្តានុពលបំផុតក្នុងការជួយសង្រ្គោះជីវិតមនុស្សក្នុងគ្រាអាសន្ន។ វាត្រូវបានគេដាក់ឈ្មោះឲ្យថា MeTro ហើយត្រូវបានផលិតឡើងដោយពឹងផ្អែកទៅលើប្រូតេអ៊ីនធម្មជាតិដែលគេហៅថា tropaelastin។

MeTro ដំណើរការដោយផ្ទាល់លើមុខរបួសគ្រប់កន្លែង និងគ្រប់ស្ថានភាព។ មិនតែប៉ុណ្ណោះ កាវនោះនឹងចាប់ផ្ដើមមានប្រសិទ្ធភាពពេលដែលត្រូវទៅនឹងពន្លឺ UV ហើយវានឹងចាប់ផ្ដើមផ្ជិតមុខភ្លាម។ ភាពបត់បែនរបស់វាគឺមានន័យថា វាត្រូវបានរចនាឡើងដើម្បីដំណើរការបានល្អលើសរីរាង្គខាងក្នុងផងដែរ ដែលមានរាងដូចសួត និងបេះដូងជាដើម។

ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Science Translational Medicine បានបង្ហាញថា កាវ MeTro នេះនឹងបិតមុខរបួសបានយ៉ាងរហ័ស ហើយផ្សាភ្ជាប់ស្បែកបានយ៉ាងជោគជ័យក្នុងការវះកាត់សរសៃឈាម និងសួតរបស់សត្វកកេរ និងសួតរបស់សត្វជ្រូក។

“អាថ៌កំបាំងនៃរូបមន្ត MeTro គឺនៅពេលដែលវាមានទំនាក់ទំនងជាមួយផ្ទៃជាលិកា វានឹងរឹងមាំ ហើយទោះក្នុងការលៈទេសៈណាក៏វាមិនរត់ចេញពីស្បែកដែរ។” លោកសាស្ត្រាចារ្យ Nasim Annabi មកពីផ្នែកវិស្វកម្មគីមីរបស់សាកលវិទ្យាល័យ Northeastern បានលើកឡើង។

គួរបញ្ជាក់ផងដែរថា MeTro មានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាប្រូតេអ៊ីនធម្មជាតិដែលបានបង្កើតឡើងដោយសហការជាមួយនឹងសាស្ត្រាចារ្យជីវវិទូនៅសាកលវិទ្យាល័យស៊ីដនី និងសាស្ត្រាចារ្យ Anthony Weiss ដោយមានបន្ថែមម៉ូលេគុលពន្លឺដែលត្រូវបានបង្កើតឡើងដោយការសហការជាមួយនឹងនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវការបង្កើតថ្មី Biomaterials នៅឯសាកលវិទ្យាល័យ Harvard ដោយសាស្ត្រាចារ្យ Ali Khademhosseini ។

Fu

ខ្មែរណូត

ប្រភព៖​ news.au.com

COMMENTS