ប្រទះឃើញសាកសពស្ត្រីចំណាស់ម្នាក់អណ្តែតទឹក ក្រោយពេលវង្វេងបាត់ខ្លួនពីផ្ទះ៦ថ្ងៃ

ព្រះសីហនុ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីចំណាស់ម្នាក់អណ្តែតទឹកស្ទឹង បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០១៧ នៅចំណុចទឹកស្ទឹងក្រោយចំការកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ។

ប្រភពភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះរយៈពេល៦ថ្ងៃមកហើយ ក្រុមគ្រួសារតាមរកគ្រប់កន្លែងតែមិនឃើញ ហើយគាត់ជាមនុស្សចាស់វង្វេង រហូតដល់វេលាកើតហេតុទើបមានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតទឹកស្ទឹងខាងលើតែម្តង។ ជនរងគ្រោះមានឈ្មោះ គង់​ មួយ ភេទស្រី អាយុ៦៦ឆ្នាំ ទីលំនៅបច្ចុប្បន្នក្នុងភូមិឃុំកើតហេតុ។

ក្រោយពីស្រង់សាកសពឡើងលើគោក សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យលើសាកសពរួចរាល់ និងធ្វើឯកសារប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

COMMENTS