អ្នកជំនាញ៖ កូរ៉េខាងជើងមានមេរោគកាចសាហាវជាច្រើនប្រភេទ ដែលអាចសម្លាប់មនុស្សបានយ៉ាងនាក់ក្នុងពេលដ៏ខ្លី

កូរ៉េខាងជើង៉ កន្លងមកយើងធ្លាប់បានដឹងហើយថា កូរ៉េខាងជើងជាប្រទេសដែលសម្បូរទៅដោយគ្រាប់មីស៊ីល អាវុធ្ធនុយក្លេអ៊ែ និងអាវុធ្ធពិឃាតជាច្រើនទៀត ដែលអាចសម្លាប់មនុស្សបានយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី។ បន្ថែមពីភាពគ្រោះថ្នាក់ទាំងនេះ ថ្មីៗនេះអ្នកជំនាញផ្នែកសឹកសង្រ្គាម និងក្រុមអ្នកតាមដានស្ថានការនៅក្នុងប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា កូរ៉េខាងជើងក្រោមការដឹកនាំរបស់ គីម ជុងអ៊ុន មិនមែនមានត្រឹមតែអាវុធ្ធទំនើបៗនោះទេ តែប្រទេសមួយនេះថែមទាំងមានមេរោគកាចសាហាវជាច្រើនមុខទៀត ដែលអាចសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងពេលដ៏ខ្លី ប្រសិនជាមានសង្គ្រាមកើតមានពិតមែន។

មេរោគកាចសាហាវទាំងនោះត្រូវបានគេធ្វើឲ្យសាយភាយតាមរយៈការប្រើប្រាស់យន្តហោះសម្រាប់បាញ់មេរោគ ដាក់មេរោគភ្ជាប់នៅក្នុងគ្រាប់បែក ឬក្នុងគ្រាប់មីស៊ីលជាដើម។ ហើយនៅពេលដែលមារោគទាំងនោះបានកើតលើអ្នកណាម្នាក់ហើយ វានឹងរាតត្បាតបន្តគ្នា និងសម្លាប់មនុស្សបានយ៉ាងលឿន។ ប្រភេទមេរោគទាំងនោះរួមមានមេរោគនៃជំងឺអាសន្នរោគ, មេរោគ Anthrax, មេរោគ Smallpox, មេរោគ the Plague, មេរោគ Botulism, មេរោគCholera, មេរោគTyphoid, មេរោគ Yellow Fever, មេរោគ Dystentry នឹងមេរោគ Typhus ជាដើម៕

 

ភក្តី

ប្រភព៖ mirror

COMMENTS