ឪពុកម្នាក់ដាក់ទណ្ឌកម្មកូនខ្លួនឯងចងភ្ជាប់នឹងជណ្តើរ ហើយពន្លិចក្នុងទឹកបឹង កូនស្រែកស្ទើរស្លាប់ស្ទើររស់ (មានវីដេអូ)

វីដេអូនៃការដាក់ទណ្ឌកម្មកូនប្រុសខ្លួនឯងយ៉ាងសាហាវមួយត្រូវបានគេចែករំលែកពេញបណ្តាញសង្គម។​ តាមរយៈ វីដេអូនេះ គេបានឃើញលោកឪពុកម្នាក់បានចងកូនប្រុសរបស់គាត់ជាប់នឹងជណ្តើរ និងបានពន្លិចជណ្តើរនោះចូលទៅ ក្នុងទឹកទៀតផង ដែលសកម្មភាពនេះបានធ្វើឲ្យកូនប្រុសរបស់គាត់ឈ្លក់ទឹកស្ទើរតែស្លាប់។ កុមារដែលត្រូវបានឪពុក​ ដាក់ទណ្ឌកម្មនោះមានអាយុ១៣ឆ្នាំ ហើយហេតុការណ៍នេះបានកើតនៅក្នុងខេត្ត ហ៊ូណាន ប្រទេសចិន។

ចំពោះ កំហុសរបស់ជាក់ស្តែងដែលកូនប្រុសរូបនោះបានប្រព្រឹត្តមិនត្រូវបានបង្ហាញនោះទេ តែក្នុងអំឡុងពេលធ្វើទណ្ឌកម្ម កុមាររូបនោះបានស្រែកថា ខ្ញុំនឹងកែប្រែ ខ្ញុំនឹងកែប្រែ !!!។ បើយោងតាមសារព័ត៌មានចិនបានប្រាប់ឲ្យដឹងថា ថ្បិតសកម្មភាពនេះជាការអប់រំចង់ឲ្យកូនកែ​ប្រែទម្លាប់អាក្រក់ក៏ពិតមែន តែវាហាក់ដូចជ្រុលបន្តិចហើយចំពោះកុមារ​ ហើយខាងប៉ូលិសចិនកំពុងបើកការស៊ើបអង្កេតទៅលើរឿងនេះ និងអាចឈានទៅរកឪពុករបស់កុមាររងគ្រោះ ដើម្បី ធើ្វការអប់រំ និងព្រមានទៀតផង៕

ដោយ៖ ភក្តី

ប្រភព៖shanghaiist

COMMENTS