នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងទទួលទិញម៉ូតូពីចោរយកទៅកែច្នៃ

កណ្តាល៖ កាលពីព្រឹកថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០១៧ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានចុះប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃម៉ូតូមួយកន្លែងស្ថិតនៅក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងដែរថា ម៉ូតូកែច្នៃទាំងនោះគឺម្ចាស់ទីតាំងបានទិញពៅចោរលួច និងចោរប្លន់ក្នុងតម្លៃទាប យកមកកែច្នៃម៉ាសុីន និងគ្រឿងបន្លាស់ផ្សេងៗ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការឆែកឆេរ និងដកហូតបានវត្ថុតាងមួយចំនួនមានដូចជាស្លាកលេខម៉ូតូជាដើម៕

 

COMMENTS