មិនបាច់ឡើងស៊េរី iPhone ទេ! 3វិធីនេះនឹងអាចធ្វើឲ្យ iPhone ម៉ូដែលចាស់របស់អ្នកដំណើរការលឿនវិញបាន (មានវីដេអូ)

ជាការពិតណាស់ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Apple បានប្រកាសចេញលក់ iPhone របស់ខ្លួនដល់ជំនាន់ទី8 ហើយពោលគឺ iPhone 8 តែម្ដង។ ដោយឡែកជាធម្មតា កាលណាម៉ូដែលថ្មីចេញមក ហើយប្រព័ន្ធដំណើរការ iOS ត្រូវបានអភិវឌ្ឍន៍ដែរ នោះ iPhone ម៉ូដែលចាស់ៗនឹងដំណើរការយឺត ហើយតម្រូវឲ្យអ្នកទិញថ្មីជាមិនខា។ យ៉ាងណាមិញ នេះលែងជាបញ្ហាទៀតហើយ ដោយយើងសូមណែនាំលោកអ្នក ឲ្យសាកល្បងធ្វើតាមវិធីទាំង3 ខាងក្រោមនេះដើម្បីធ្វើឲ្យ iPhone ចាស់ៗរបស់អ្នកអាចដំណើរការបានលឿនវិញ។

1/ ចូលទៅកាន់ Setting រួចចុចលើពាក្យថា General និង iPhone Storage។ បន្ទាប់មកអ្នកនឹងឃើញអ្វីដែលៗជាច្រើនដែល iPhone របស់អ្នកមាន ហើយ អ្វីដែលច្រើនជាងគេនោះគឺរូបភាពតែម្ដង។ ដូចនេះ ដើម្បីអង្គផ្ទុកទិន្នន័យទូលាយបន្ដិច អ្នកត្រូវដាក់រូបភាពទាំងនោះទៅលើ iCloud ដោយ Enable មុខងារ iCloud photo library ហើយរក្សាទុកតែរូបភាពណាដែលជា Favourite ទៅបានហើយ។

2/ ចូលទៅកាន់ Setting បន្ទាប់មក Camera។ នៅទៅនោះ អ្នកនឹងឃើញជម្រើសជាច្រើន ប៉ុន្ដែសូមជ្រើសរើសយកពាក្យថា Format រួចជ្រើសយក High Efficiency។

3/ ចូលទៅកាន់ Setting រួចចូលទៅកាន់ Message។ បន្ទាប់មក Enable មុខងារ Auto Delete Old Conversation។ បន្ទាប់មកទៀត ​ចូលទៅកាន់ Review Large Attachment ដែលនៅក្រោមនោះបន្ដិចដើម្បីសម្អាតវាដែរ។

ប្រសិនបើអ្នកចង់លុបកម្មវិធីមួយចំនួនដែលអ្នកមិនដែលប្រើសោះចោល សូមចូលទៅកាន់ iPhone Storage ម្ដងទៀត រួចអូសមើលកម្មវិធីណាដែលមានពាក្យ Never Used នៅខាងក្រោម។ បើមិនសំខាន់ អ្នកអាចលុបកម្មវិធីនោះចោលបាន។ ចុងក្រោយអ្នកនឹងទទួលបាន iPhone ដែលដំណើរការលឿន។

Fu

ខ្មែរណូត

ប្រភព៖ cnet

 

COMMENTS