ក្មេងស្រីអាយុ៦ឆ្នាំត្រូវរថយន្តដឹកដីបុកស្លាប់យ៉ាងអនោចអធ័ម!

ពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តហុីយ៉ានដាយមួយគ្រឿងបើកបុកក្មេងស្រីអាយុ៦ឆ្នាំម្នាក់ស្លាប់យ៉ាងអនោចអធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាតីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។បានរត់គេចខ្លួនបានស្រមោលដោយបន្សល់ទុករថយន្តបង្ករនៅកន្លែងកើតហេតុ។

ប្រភពពត៌មានបានអោយដឹងថា ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះ ពេជ្រ ស្រីណែត អាយុ៦ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ចំណែករថយន្តបង្ករម៉ាកហុីយ៉ានដាយ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ភ្លក ភេទប្រុស អាយុ២២ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងប្រគល់សាកសពក្មេងស្រីរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ករ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរង់ចាំការដោះស្រាយជាបន្ត៕

COMMENTS