G devith ធ្វើអោយភេសជ្ជះប៉ូវពិសេស G park ហួសចិត្ត……….

កោះពេជ្រ៖ កាលពីល្ងាច ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ថ្មីៗនេះ ម្ចាស់ភេសជ្ជះប៉ូវកំលាំងពិសេស G Park នឹង ទឹកប្រទាល Aloe Vera ម៉ាក SUSUSI បានរៀបចំការប្រគុំតន្រ្តីសប្បុរសធម៏មួយដែលមានឈ្មោះថា G-Fund By G-Devith នៅសាលមហោស្របកោះពេជ្រ ដើម្បីប្រមូលថវិកាយកទៅសាងសង់អគារសិក្សាមួយខ្នង នៅអនុវិទ្យាល័យ ព្រះពុទ្ធមានសេរី ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

កម្មវិធីនោះបានបង្ហាញនូវ showពិសេសៗជាច្រើនដែលហាក់ដូចជាមិនចាញ់ការបង្ហាញរបស់បរទេសនោះទេ ក្នុងនោះមានការបង្ហាញយ៉ាងពិសេសពីក្រុមរបស់លោក ងួន ចាន់ដេវីត ដែលជាតារាល្បីប្រចាំផលិតកម្មរស្មីហង្សមាស និង ជាតារាដែលមានប្រជាប្រិយភាពសម្រាប់ស្រទាប់យុវវ័យ និង មានការចូលរួមពីតារាចំរៀង Original តារាសំលេងផ្អែម ជាមួយនឹងក្រុមរាំជាច្រើនទៀតដូចជា លោកនីរតនា លោក ហេង ពិទូ កញ្ញា ADDA កញ្ញា ទេព បូព្រឹក លោក T.O លោក Tempo លោក Emo composer ក្រុមរាំ GMB ក្រុមElaztix និង ពិធីករពិធីការនីពូកែវោហាស័ព្ទគឺលោក Pey Pey Dy និង DJ GB អាចនិយាយបានថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមិនធ្លាប់មាន ក្នុងព្រះរាជាណាចក្រកម្ពុជាទេពីមុនមក។

អ្វីដែលកាន់តែពិសេសនោះគឹកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៏យ៉ាងច្រើនកុះករពីសំណាក់ បងប្អូនទស្សនិកជនដែលបានចូលរួមទស្សនាពីដើមរហូតដល់ចប់កម្មវិធីជាមួយនឹងការហោកញ្ជ្រាវ ដែលសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកម្មវិធីរបស់យើង រហូតដល់មានបងប្អូនមួយចំនួនបានបង្ហោះសារសរសើរដល់កម្មវិធីទាំងមូលតាមរយះគណីហ្វេសប៊ុកទៀតផង។

COMMENTS