ខំលាក់មាសចូលក្នុងគូទហើយនៅប៉ូលីសដឹងទៀត

ចិន៖ ការរត់ពន្ធរបស់ខុសច្បាប់ត្រូវបានធ្វើឡើងក្នុងរូបភាពផ្សេងៗគ្នា ដែលពេលខ្លះយើងពិបាកនឹងស្មានដល់ណាស់ថា ជនខិលខូចអាចធ្វើរឿងទាំងនេះបាន។ ជាក់ស្តែងមន្ត្រីគយប្រចាំនៅក្នុងព្រលានយន្តហោះអន្តជាតិ Qingdao Liuting ដែលស្ថិតនៅក្នុតខេត្តសានដុង ប្រទេសចិន បានបង្រ្កាបករណីរត់ពន្ធមាសដោយខុសច្បាប់មួយ ដែលជនខិលខូចបានលាក់នៅក្នុងគូទរបស់គេ។

អ្នករត់ពន្ធមាសខុសច្បាប់រូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ ហើយក្នុងថ្ងៃកើតហេតុគាត់បានបង្ហាញខ្លួននៅក្នុងព្រលានយន្តហោះខាងលើជាមួយនឹងដំណើរខុសប្រក្រតីមួយ។ ដោយសង្កេតឃើញគាត់មានលក្ខណៈមិនប្រក្រតីដូចនេះ ខាងមន្ត្រីគយបានសម្រេចត្រួតពិនិត្យរាងកាយដោយកាំរស្មី x-ray តែលើកដំបូងគេមិនបានរកឃើញមាសនោះទេ។ ប៉ុន្តែគេនៅតែសង្ស័យថា ជនខិលខូចខាងលើមានលាក់របស់អ្វីម្យ៉ាងនៅក្នុងរាងកាយ។

ដូចនេះគេពិនិត្យម្តងទៀតគ្រប់ផ្នែកនៃរាងកាយទើបរកឃើញថា ជនខិលខូចខាងលើបានលាក់មាសសុទ្ធទម្ងន់ ២០០ ក្រាម នៅក្នុងគូទរបស់គេ។ ជនខិលខូចត្រូវបានចាប់ខ្លួន និងបញ្ចូនទៅកាន់ស្ថានីយ៍ប៉ូលិសដើម្បីចាតវិធានការតាមផ្លូវច្បាប់៕

ភក្តី

ប្រភព៖ shanghaiist

COMMENTS