រីករាយជាមួយនឹងប្រូម៉ូសិនមិនទទឹកភ្លៀងជាមួយ Grab ទទួលបានការជិះឥតគិតថ្លៃរហូតដល់ ៨០០០រៀល ក្នុងមួយថ្ងៃ

ការធ្វើដំណើរទៅធ្វើការនៅក្នុងរដូចភ្លៀងបែបនេះ គឺមិនមែនជារឿងងាយស្រួលនោះទេ ដោយយើងត្រូវចាំបាច់ដាក់អាវភ្លៀងតាមខ្លួនជានិច្ច ប៉ុន្តែពេលខ្លះភ្លៀងធ្លាក់មកភ្លាមៗ រកតែពេលទាញអាវភ្លៀងពាក់មិនទាន់ផងក៏មាន ហើយពេលខ្លះទៀតក៏អាចត្រូវឡានរឺម៉ូតូផ្សេងជិះសាចទឹកត្រូវក៏ថាបាន។

ប៉ុន្តែឥលូវនេះយើងអាចរីករាយជាមួយការធ្វើដំណើរជាមួយ Grab ជាមួយកម្មវិធីពិសេស ដែលធ្វើអោយលោកអ្នកធ្វើដំណើរទៅធ្វើការប្រកបដោយផាសុកភាពជាមួយ GrabTukTuk GrabRemorque JustGrab និង JustGrab Plus ហើយរីករាយជាមួយការធ្វើដំណើរដោយឥតគិតថ្លៃពេលត្រលប់ទៅផ្ទះវិញ (រហូតដល់ ៨,០០០រៀល)។

ដោយបង់តម្លៃពេញនៅក្នុងការធ្វើដំណើរលើកទី ១ របស់អ្នក និងប្រើប្រូម៉ូកូដ WETFREE នៅក្នុងការធ្វើដំណើរលើកទី ២ របស់អ្នក នៅក្នុងថ្ងៃតែមួយ។ សុពលភាពរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨។ មិនទទឹកភ្លៀងនៅក្នុងរដូវវស្សានេះជាមួយ Grab។ អស់បារម្ភហើយជាមួយរដូវភ្លៀងជាមួយប្រូម៉ូសិន WETFREE របស់ Grab៕

ព័ត៌មានបន្ថែមសូមចូលទៅកាន់
www.facebook.com/grabkh