សូមប្រយ័ត្ន! កុំញ៉ាំខ្ញីឲ្យសោះ ប្រសិនបើអ្នកស្ថិតនៅក្នុងលក្ខខ័ណ្ឌទាំង៤នេះ

ខ្ញីជារុក្ខជាតិមើមមួយប្រភេទ ដែលអាចផ្តល់គុណប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពអ្នកទទួលទាន។ លោកអ្នកអាចយកវាមកចម្អិនជាម្ហូបអាហារផ្សេងៗដោយផ្ទាល់ ឬក៏ប្រើប្រាស់វាជាឱសថធម្មជាតិ ដើម្បីដោះស្រាយបញ្ហាសុខភាពជាច្រើនប្រភេទបានទៀតផង។ ថ្វីត្បិតតែខ្ញីមានសារៈប្រយោជន៍ចំពោះសុខភាពក៏ពិតមែន តែអ្នកជំនាញផ្នែកសុខភាពបានប្រមាណថា លោកអ្នកមិនគួរទទួលទានខ្ញីនោះទេ ប្រសិនបើលោកអ្នកស្ថិតនៅក្នុងលក្ខខ័ណ្ឌទាំង ៤យ៉ាងនេះ៖

1. ស្ត្រីមានផ្ទៃពោះ៖ ការញ៉ាំខ្ញីច្រើនអាចធ្វើឲ្យស្រ្តីសម្រាលកូនមុនការកំណត់ ឬកូនកើតមិនគ្រប់ខែ។

2. អ្នកដែលស្គមជ្រុល៖ ខ្ញីអាចជួយកម្ចាត់ជាតិខ្លាញ់នៅក្នុងរាងកាយបានដូចនេះសម្រាប់អ្នកស្គមជ្រុលហើយនៅតែបន្តញ៉ាំខ្ញីច្រើនទៀតអាចធ្វើឲ្យលោកអ្នកកាន់តែស្គមខ្លាំងឡើងៗ។

3. អ្នកដែលមានបញ្ហាឈាម៖ អ្នកដែលមានជំងឺកកឈាម និងអ្នកដែលខ្វះប្រតេអ៊ីនក្នុងឈាម​ក៏មិនគួរញ៉ាំខ្ញីច្រើនដែរ ព្រោះវាអាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។

4. អ្នកដែលកំពុងញ៉ាំថ្នាំពេទ្យច្រើន៖ វានឹងបង្កើតឲ្យមានប្រតិកម្មប្រឆាំងនឹងជាតិថ្នាំ ប្រសិនបើលោកអ្នកញ៉ាំខ្ញីក្នុងបរិមាណច្រើន៕

សេម
ប្រភព៖ healthyfoodteam

COMMENTS