កប់ណាស់! Huawei Mate 10 ដំណើរការដោយប្រព័ន្ធ Android 8.0 Oreo និង EMUI 6.0

ជាការពិតណាស់ សម្រាប់ក្រុមហ៊ុន Huawei ក៏ដូចជាក្រុមហ៊ុនមួយចំនួនដទៃទៀត គឺមិនពឹងផ្អែកទៅលើប្រព័ន្ធដំណើរការ Android ទាំងស្រុងនោះទេ ពោលគឺពួកគេតែបង្កើត EMUI ផ្ទាល់របស់ខ្លួនដើម្បីបំពាក់លើស្មាតហ្វូន រឺថេបប្លេត។ ទាក់ទងទៅនឹង EMUI នេះគឺមានសមត្ថភាពធ្វើឲ្យផ្ទៃបង្ហាញរូបភាពរបស់ស្មាតហ្វូនមើលទៅប្លែក និងមានភាពទាក់ទាញផងដែរ។

សម្រាប់ប្រព័ន្ធដំណើរការជំនាន់ចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Google នោះគឺ Android 8.0 Oreo និង EMUI 6.0 ត្រូវបានគេសង្គេតឃើញបំពាក់នៅលើកំពូលស្មាតហ្វូន Mate 10 របស់ក្រុមហ៊ុន Huawei។ ហើយនេះពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ។ ដោយឡែក EMUI 6.0 បានភ្ជាប់មកជាមួយនឹងមុខងារពិសេសៗដូចជា៖

  • អាចផ្លាស់ប្ដូរកម្រឹតបង្ហាញរូបភាពបានដោយខ្លួនឯង រឺដោយស្វ័យប្រវត្តិ
  • របារខាងក្រោមនឹងបិទដោយស្វ័យប្រវត្តិ លុះត្រាតែអ្នកអូសពីក្រោមឡើងលើទើបវាបង្ហាញឡើងវិញ
  • ជំនួស navigation bar នៅលើអេក្រង់ ជាមួយនឹង navigation dock វិញ ហើយគ្រប់គ្រងដោយចលនា
  • អាចប្រើប្រាស់ Substratum themes

ទោះជាយ៉ាងណា នេះមិនមែនជាការផ្លាស់ប្ដូរដ៏ធំណាស់ណាទេពី EMUI 5.0 មកកាន់ EMUI 6.0។ ប៉ុន្ដែ មានអ្វីៗជាច្រើនទៀតដែលក្រុមហ៊ុន Huawei បាននឹងកំពុងអភិវឌ្ឍន៍សម្រាប់អតិថិជនខ្លួននាពេលអនាគត។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូន Huawei Mate 10 នឹងត្រូវបានប្រកាសនាថ្ងៃទី16 ខែតុលា ឆ្នាំ2017 ខាងមុខនេះ ដោយមានភ្ជាប់មកជាមួយនឹង EMUI 6.0 ផងដែរ។

Fu

ខ្មែរណូត

ប្រភព៖ technobuffalo

COMMENTS