ហួសចិត្ត ! ស្រ្តីជាអ្នកលក់ម្ជូរម្នាក់ទាញកាំបិតកាប់មន្ត្រីរៀបចំសណ្តាប់ធ្នាប់ម្នាក់របួស៥ថ្នេរ កំពុងរងការរិះគន់យ៉ាងដំណំ

ប្រទេសថៃ ៖ ការប៉ះទង្គិចពាក្យសម្តីគ្នារវាងអាជីវករដែលរកស៊ីនៅឯផ្សារជាមួយនឹងមន្ត្រីរក្សាសន្តិសុខនៅទីនោះ វាជាបានក្លាយទៅជារឿងធម្មតាទៅហើយ។ ប្រភព័ត៌មានមានរបស់ថៃបានរាយការណ៍ពីករណីមួយដែលបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែស្រ្តីជាអាជីវករលក់ដូរម្នាក់ទាញកាំបិតកាប់មន្ត្រីសណ្តាប់ធ្នាប់រងរបួសខណៈពេលកំពុងប្រកែកគ្នា។ រឿងរ៉ាវនេះត្រូវបានកើតឡើងនាថ្ងៃនេះវីដេអូហឹង្សានេះត្រូវបានគេយកមកចែករំលែកពេញបណ្តាញសង្គម ស្រ្តីជាបង្កហេតុមានមុខរបរជាអ្នកលក់ម្ជូរ។

ស្រ្តីចិត្តខ្លាំងម្នាក់នេះបានបង្ហាញកាយវិការប្រហើនដាក់សមត្ថកិច្ចបើទោះបីជា ខាងផ្នែកសមត្ថព្យាយាមនិយាយជាមួយនាងតាមសម្រួលក៏ដោយ នាងបានយកកាំបិតយកមកគំរាមសមត្ថកិច្ចម្តងជាពីរដង។ មិនត្រឹមប៉ុណ្ណេះនោះទេនាងបានយកស៊ុមប្រអប់ដាក់ម្ជូររបស់នាងគប់គំរាមមិនអោយគេថតវីដេអូនៅពេលដែលនាងកំពុងធ្វើសកម្មភាពហឹង្សាទៅលើសមត្ថកិច្ចទៀតផង។ នៅពេលដែលវីដេអូនេះត្រូវបានគេចែករំលែកក្នុងបណ្តាញសង្គម ស្រ្តីជាអាជីវកររូបនេះត្រូវបានគេរិះគន់យ៉ាងដំណំ។ មន្ត្រីសណ្តាប់ធ្នាប់ដែលត្រូវស្រ្តីម្នាក់នេះប្រើប្រាស់ហឹង្សាដាក់ ត្រូវបានគេប្រាប់អោយដឹងថារងរបួសមិនស្រាលប៉ុន្មាននោះទេ គាត់ត្រូវដេអស់៥ថ្នេរ៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖  sanook

COMMENTS