ក្រុមគោព្រៃកម្ពុជានឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវចំនួន៣ប្រកួតមុន AFF Suzuki Cup មកដល់

បើតាមការឲ្យដឹងពីមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲដឹងថា ក្រុមគោព្រៃកម្ពុជានឹងបើកទ្វារកីឡដ្ឋានជាតិរបស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវក្នុងការប្រកួតមិត្តភាពចំនួន៣ប្រកួតមុនពេលចូលរួមលេងពានរង្វាន់ AFF Suzuki Cup 2018 មកដល់នាពេលខាងមុខនេះ។

ក្រុមគោព្រៃកម្ពុជានឹងត្រូវទទួលក្រុមម៉ាឡេស៊ីនៅថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ 2018 នៅវេលាម៉ោង ៦:៣០ ល្ងាច។ ការប្រកួតទី២នឹងធ្វើឡើងនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ ក្នុងការប្រកួតជាមួយទីម័រខាងកើតនឹងការប្រកួតទី៣ ត្រូវប៉ះជាមួយក្រុមខ្លាំងសិង្ហបុរី នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨។ ការប្រកួតមិត្តភាពនេះនឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកទាំងអស់។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា