អត់បានទាំងម៉ូតូហើយត្រូវដេកគុកទៀត!

ភ្នំពេញ៖ ប្រជាពលរដ្ឋបានស្ទាក់ចាប់ខ្លួនបានជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពកាច់.កម៉ូតូបានសម្រេច កាលពីវេលាម៉ោង១០និង៤០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧​ នៅតាមបណ្តោយផ្លវបេតុង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូបានអោយដឹងថា កាលពីវេលាម៉ោង១០ព្រឹកថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កុបពី ពណ៌ស សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ​ភ្នំពេញ 1CF-7937 មកទុកនៅមុខផ្ទះដោយបានចាក់សោរ.កត្រឹមត្រូវហើយចូលទៅធ្វើម្ហូបក្នុងផ្ទះ លុះដល់វេលាកើតហេតុស្រាប់តែឮសម្រេចអ្នកជិតខាងស្រែកថាចោរៗក៏ចេញមកមើលឃើញជនសង្ស័យកំពុងជិះម៉ូតូខ្លួនចេញទៅ។ ភ្លាមនោះប្រជាពលរដ្ឋនៅក្បែរនោះបាននាំគ្នាជិះម៉ូតូដេញតាមជនសង្ស័យចាប់បានប្រគល់អោយសមត្ថកិច្ចភ្លាមៗតែម្តង។ ជនសង្ស័យខាងលើមានឈ្មោះ វណ្ណនី បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះលេខ១៩៩ ផ្លូវលំភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឃុត ថង ភេទស្រី អាយុ៣១ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅក្នុងភូមិឃុំកើតហេតុ។

ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលកាកាបដើម្បីធ្វើការសាកសួរជាបន្តកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

COMMENTS