អុញនោះលេចធ្លាយខ្ទេច វីដេអូផ្លូវការរបស់ Galaxy S9 ដែលត្រៀមបង្ហាញយប់នេះ

ព័ត៌មានជាច្រើនទាក់ទងនឹងកំពូលស្មាតហ្វូន Galaxy S9 របស់ក្រុមហ៊ុន Samsung បានបន្តលេចធ្លាយ ខណៈដែលការដាក់បង្ហាញជាផ្លូវការកាន់តែខិតជិតមកដល់នៅសល់តែប៉ុន្មានម៉ោងទៀតនេះ។ ថ្មីៗនេះមានលេចធ្លាយវីដេអូផ្លូវការមួយរបស់កំពូលស្មាតហ្វូននេះ ដែលជាវីដេអូប្រម៉ូសិនចាក់ផ្សាយពេលបង្ហាញផលិតផលនាយប់នេះ ហើយតាមរយៈវីដេអូលេចធ្លាយនោះបានបង្ហាញពីរូបរាងរបស់ Galaxy S9 ស្រដៀងគ្នាទៅនឹងរូបរាង Galaxy S8 ប៉ុន្តែអ្វីដែលខុសប្លែកនោះគឺកាមេរ៉ា និងប្រព័ន្ធប្រតិបត្តិការខាងក្នុងម៉ាស៊ីន ដែលកាន់តែខ្លាំង និងឆ្លាតវ័យជាងមុន។ ចង់ដឹងថា តើ Galaxy S9 និង S9+ កាន់តែអស្ចារ្យយ៉ាងណា កុំភ្លេចរងចាំទស្សនាការដាក់បង្ហាញជាផ្លូវការនាយប់នេះ៕

សេម
ប្រភព៖ phonearena