ស្ងាត់ៗក្រុមហ៊ុន ​Samsung ប្រកាសចេញលក់ម៉ូដែល Enterprise Editions សម្រាប់ Galaxy S8 និង Galaxy Note 8! ចង់ដឹងថាវាមានអ្វីពិសេសខ្លះទេ?

សម្រាប់កំពូលស្មាតហ្វូន Galaxy Note 8 គឺមួយក្នុងចំណោមបណ្ដាស្មាតហ្វូន Android ដទៃទៀតដែលមានតម្លៃថ្លៃលើទីផ្សារក្នុងពេលបច្ចុប្បន្ន ហើយសម្រាប់ Galaxy S8 និង S8+ ក៏ដូចគ្នាដែរ។ ទោះជាយ៉ាងណា តម្លៃមិនមែនជាបញ្ហាឡើយ ពោលគឺឲ្យតែមានសមត្ថភាពខ្លាំង និងមុខងារពិសេសៗច្រើនទៅបានហើយ​។

វាអាចជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយដោយសារស្ងាត់ៗ ក្រុមហ៊ុន Samsung បានប្រកាសចេញលក់កំពូលស្មាតហ្វូន Galaxy Note 8 និង Galaxy S8 Enterprise Edition ដោយមិនប្រាប់ដំណឹងជាមុនសោះ។​ ទាក់ទងទៅនឹងម៉ូដែលពិសេសនេះ គឺមានសមត្ថភាពដូចគ្នាទៅនឹងម៉ូដែលធម្មតាដែរ​ ប៉ុន្ដែសម្រាប់ software គឺខុសគ្នា។

គួរបញ្ជាក់ផងដែរថា​​ Enterprise Edition មានភ្ជាប់មកជាមួយនឹងការធានារយៈពេល 3ឆ្នាំរបស់ Knox Configure និង Enterprise Firmware OTA។ យោងតាមក្រុមហ៊ុន Samsung ម៉ូដែលទាំងពីរនេះនឹងទទួលបានការអភិវឌ្ឍន៍លើការការពារសុវត្ថិភាពក្នុងរយៈពេល 3ឆ្នាំនេះតែម្ដង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានសម្រេចក្នុងការធានាលើការប្រើប្រាស់រយៈពេល 3ឆ្នាំ ច្រើនជាងគោលការមួយឆ្នាំ។

ទោះជាយ៉ាងណា Samsung Galaxy Note 8 និង Galaxy S8 Enterprise Edition ត្រូវបានដាក់លក់សម្រាប់តែទីផ្សារប្រទេសអាល្លឺម៉ង់​​ ប៉ុណ្ណោះតាមរយៈក្រុមហ៊ុន Tech Data Mobile។ យ៉ាងណាមិញ​ មានអតិថិជនជាច្រើនបានរំពឹងថា ក្រុមហ៊ុននឹងសម្រេចដាក់លក់ម៉ូដែលពិសេសនេះសម្រាប់ទីផ្សារអ៊ឺរ៉ុបផងដែរ។​​ ប៉ុន្ដែយើងនៅមិនទាន់ដឹងនៅឡើយទេថា​ពេលណាឲ្យប្រាកដ។

Fu

ខ្មែរណូត

ប្រភព៖

COMMENTS