ខ្សែបម្រើ David Silva ប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញកាលពីពេលព្រឹកមិញនេះ

ខ្សែបម្រើរបស់ក្លឹបមេឃខៀវ Manchester City និងជាខ្សែបម្រើរបស់ក្រុមគោជល់អេស្ប៉ាញកីឡាករ David Silva បានប្រកាសចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញកាលពីពេលព្រឹកមិញនេះ។

យោងតាមសារមួយដែល David Silva បង្ហោះនៅលើបណ្ដាញសង្គមហ្វេកប៊ុកកាលពីព្រឹកមិញនេះបានឲ្យដឹងថា៖ លោកសម្រេចចិត្តចូលនិវិត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញចាប់ពីពេលនេះតទៅ ហើយវាគឺជាការសម្រេចចិត្តដ៏ពិបាកមួយសម្រាប់រូបលោក។ វាមិនមែនជាការស្រួលទេ ដែលអង្គុយសរសេរលិខិតមួយច្បាប់នេះ។ ក្នុងរយៈពេល 1 ទសវត្សជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញនេះ អេស្ប៉ាញបានឲ្យអ្វីៗគ្រប់យ៉ាងមកគាត់ ជាពិសេសឲ្យរូបគាត់មានវត្តមាននៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ។

គួរបញ្ជាក់ឡើងវិញដែរថា ខ្សែបម្រើ David Silva បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញចំនួន 125 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 35 គ្រាប់ក្នុងការចំណាយពេលរយៈពេល 12 ឆ្នាំជាមួយអេស្ប៉ាញ។ លើសពីនេះទៅទៀត David Silva ធ្លាប់ឈ្នះពានរង្វាន់ Euro 2008,2012 និងពានរង្វាន់ FIFA World Cup 2010 ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ។

បុត្រ

ប្រភព៖ Goal