ពិតជាចម្លែកមែន ! ក្រោយពីបានរៀបការជាមួយស្រ្តីជនជាតិបរទេសដ៏ស្រស់ស្អាតម្នាក់ បុរសវ័យក្មេងម្នាក់សម្រេចបើកក្រុមហ៊ុនអាជីវកម្មដ៏ប្លែកមួយនេះ

ប្រទេសចិន ៖ មនុស្សក្នុងសម័យនេះមានទំលាប់ក្នុងការចែករំលែកបទពិសោធន៍ល្អៗដែលខ្លួនធ្លាប់បានជួប អោយទៅអ្នកដទៃទៀតបានដឹង ស្គាល់ និងទទួលបានភាពល្អប្រសើរដូចខ្លួន។ ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីករណីដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលបុរសម្នាក់ដែលបង្កើតជាក្រុមហ៊ុនទំនាក់ទំនងស្នេហាឆ្លងប្រទេសបន្ទាប់ពីគាត់រៀបការជាមួយនារីជនជាតិបរទេសដ៏ស្រស់ស្អាតម្នាក់។ រឿងរ៉ាវដ៏ចម្លែកមួយនេះត្រូវបានភ្នាក់ងារព័ត៌មានរបស់ទីក្រុងសៀងហៃ ចុះផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧។ បុរសជាសាមីខ្លួនតែម្តងបានប្រាប់អោយដឹងថាកាលដែលគាត់បើកក្រុមហ៊ុនមួយនេះដោយសារតែ គាត់ចង់អោយអ្នកដែលចាប់អារម្មណ៍ស្រលាញ់អ្នកដែលមានជាតិសាសនា​ខុសគ្នាមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាឡើង។

ដោយតែកាលពីគាត់តាមស្រលាញ់ប្រពន្ធគាត់ដំបូងគាត់មានការពិបាកខ្លាំងណាស់ គាត់ត្រូវធ្វើនូវរឿងរ៉ាវជាច្រើនទំរាំបានស្គាល់នាង រហូតទាក់ទងបានរៀបការជាមួយគ្នា។ គាត់បានបន្ថែមថាជួបប្រពន្ធរបស់គាត់នៅក្នុងក្លឹបកំសាន្តមួយកន្លែង គាត់មានការចាប់អារម្មណ៍នាងណាស់ គាត់បានធ្វើការស៊ើបពីនាងគ្រប់យ៉ាងហើយព្យាយាមចូលទៅជិតនាងបន្តិចម្តងៗ។ គាត់បាននិយាយជាមួយនាងតាមរយៈមិត្តភក្តិ គាត់បានដឹងថានាងជាជនជាតិអ៊ុយក្រែន ដោយសារខុសជាតិសាសន៍គាត់មិនសូវមានសង្ឈឹមប៉ុន្មាននោះទេ។ តែយ៉ាងណាចុងក្រោយគាត់ក៏បានរៀបការជាមួយនាង ក្រោយពីរៀបការរួចគាត់ក៏មានគំនិតចង់បង្កើតជាក្រុមហ៊ុនទំនាក់ទំនងស្នេហាឆ្លងប្រទេសមួយ ដើម្បីសម្រួលដល់អ្នកចូលចិត្តស្រលាញ់បុរសរឺស្រ្តីដែលមានជាតិសាសន៍ខុសពីខ្លួន។ នៅពេលនេះក្រុមហ៊ុនរបស់គាត់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង វាដំណើរការទៅយ៉ាងរលូនល្អណាស់៕


ប្រភព ៖ kapook

COMMENTS