ព្រោះតែលុយប៉ុណ្ណឹងសោះ ដាច់ចិត្តលើកដៃចាក់សម្លាប់មនុស្ស ជិត ១០ កាំបិត (មានវីដេអូ)

កម្លាំងអាវុធហត្ថខេត្តសៀមរាប បានចាប់បានជនដៃដល់ដែលចាក់សម្លាប់ ជនរងគ្រោះនៅក្នុងបន្ទប់ទឹក ផ្ទះបើក Internet កណ្តាលក្រុងតាខ្មៅបានហើយ នៅលើទឹកដីខេត្តសៀមរាប ។ ក្នុងការសាកសួរជាជំហ៊ានដំបូង គឺជនសង្ស័យជំពាក់លុយគេ ដោយសារតែលេងហ្គេមចាញ់ ដូច្នេះក៏មានគំនិតចាក់សម្លាប់ជនរងគ្រោះប៉ងប្លន់យកលុយជាង ១០០០ ដុល្លារសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ផងដែលថាករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ ជនរងគ្រោះមានឈ្មោះ រ័ត្ន ពុទ្ធថា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកហាង Net និងស្នាក់នៅកន្លែងកើតហេតុ មានឪពុកឈ្មោះ រ័ត្ន វាសនា និងម្តាយឈ្មោះ ឆាយ មុំ ។ សូមទស្សនាវីដេអូនៅខាងក្រោម៖

 

COMMENTS