មនុស្ស៨នាក់រងគ្រោះដោយសារគ្រាប់បែកគីមីនៅស្រុករមាសហែក

ស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៨នាក់បានរងគ្រោះដោយសារសារធាតុគីមីម៉្យាងដែលពួកគេបានប្រទះឃើញគេចងដាក់ក្នុងថង់ខ្មៅកប់ទុកចោលនៅក្នុងចំការដំឡូង កាលពីយប់ថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០១៧ នៅចំណុចចំការដំឡូងមួយកន្លែងក្នុងវត្តគគីរ​ ស្ថិតក្នុងឃុះគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពពត៌មានបានអោយដឹងថា មុនកើតហេតុមានស្ត្រីម្នាក់ និងក្មេងប្រុស៤នាក់ទៀតបានដើរឃ្វាលគោក្នុងចំការដំឡូង ហើយយកដែកទៅកាយដីស្រាប់តែឃើញថង់ខ្មៅមួយលុះពេលបើកថង់នោះមើលស្រាប់តែមានចំហាយឈួលចូលភ្នែក ហើយមានអការៈរមាស់ស្បែកនិងពិបាកដកដង្ហើមត្រូវបានមន្ត្រីជំនាញបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះភ្លាមៗ លុះមួយម៉ោងករោយមកស្រាប់តែមានជនរងគ្រោះ៣នាក់ផ្សេងទៀតមានអការៈដូចគ្នាមកសុំអោយមន្ត្រីជំនាញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានអោយដឹងថា បច្ចុប្បន្នជនរងគ្រោះទាំង៨នាក់កំពុងស្ថិតក្នុងការតាមដាន និងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ដោយឡែកទីតាំងដែលមានគ្រាប់បែកគីមីនោះសមត្ថកិច្ចជំនាញកំពុងធ្វើការរំដោះយ៉ាងយកចិត្តទុកដាក់៕

COMMENTS