នារីម្នាក់ត្រូវពិការភ្នែកទាំងសងខាង ដោយសារតែកែងស្បែកជើងដ៏មុតស្រួច

នារីម្នាក់ត្រូវពិការភ្នែកទាំងសងខាង បន្ទាប់ពីមិត្តភក្តិរបស់នាងបានយកកែងស្បែងជើងជាន់ចំភ្នែករបស់នាងក្នុងជំលោះដោយហិង្សាមួយ។ នារីរងគ្រោះមានឈ្មោះថា Lena Rahmat អាយុ៣០ឆ្នាំ ហើយមិត្តភក្តិដែលមានជំលោះជាមួយនាងមានឈ្មោះថា Siti Zahara។ នារីទាំងពីនាក់នេះជាអ្នកបម្រើការងារក្នុងក្លឹបរាត្រីមួយកន្លែង ដែលមានឈ្មោះថា Club One KTV ក្នុងប្រទេស សិង្ហបុរី។

ក្នុងថ្ងៃកើតហេតុពួកនាងបានកើតមានជំលោះពាក្យសំដីជាមួយ ចំពោះរឿងលុយកាកបន្តិច តែពួកនាងមិនបានសម្រួលគ្នាទេ គឺនៅតែប្រកែកគ្នាខ្លាំងឡើងៗរហូតដល់កើតមានជាអំពើហឹង្សា។ ក្នុងការវាយគ្នានោះ នារីរងគ្រោះត្រូវគេផ្តួលទៅលើដី នឹងត្រូវបានគេយកកែកស្បែកជើងមកជាន់ចំភ្នែករបស់នាង ធ្វើឲ្យភ្នែករបស់នាងលានចេញក្រៅ និងពិការទាំងសងខាងតែម្តង។ ក្រោយកើតហេតុនេះនារីដែលជាអ្នកបង្កហឹង្សាត្រូវជាប់គុករយៈពេល ៤​ ឆ្នាំ និងសងប្រាក់សំណង ១០ ម៉ឺនដុល្លារសិង្ហបុរី (៧ ៣១៧ ដុល្លារអាមេរិក) ទៅជនរងគ្រោះ៕

ភក្តី

ប្រភព៖worldofbuzz

 

COMMENTS