ហួសចិត្ត ! គ្រាន់តែរឿងបន្តិចបន្តូចសោះបុរសវ័យក្មេងម្នាក់ហ៊ានធ្វើបែបនេះ ដាក់ស្រ្តីវ័យចំណាស់នៅទីសាធារណៈ

ប្រទេសថៃ ៖ ការធ្វើដំណើរតាមដងផ្លូវជៀសមិនរួចពីការប៉ះទង្គិចគ្នាតិចតូចនោះទេ សំខាន់អ្នកបើកបរត្រូវចេះអត់អាស្រ័យគ្នាទៅវិញទៅមកទើបមិនបង្ករជារឿងរ៉ាវវែងឆ្ងាយ។ ប្រភពព័ត៌មានថៃបានចុះផ្សាយពីករណីក៏ហួសចិត្តមួយ ដោយសារតែបុរសម្នាក់ឈប់រថយន្តកណ្តាលផ្លូវហើយយកដបទឹកគប់ទៅលើរថយន្តអ្នកដទៃ។ រឿងរ៉ាវនេះត្រូវបានកើតឡើងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ នៅក្នុងខត្ត Khao Kheow ប្រទេសថៃ បុរសវ័យក្មេងម្នាក់បានបង្កជាភាពភ្ញាក់ផ្អើលមួយនៅកណ្តាលផ្លូវសាធារណៈ។

បើតាមសម្តីស្ត្រីរងគ្រោះដែលមានវ័យ៤០ឆ្នាំដែលបានបើករថយន្តពណ៌ស បានប្រាប់អោយដឹងថាបុរសវ័យក្មេងចិត្តខ្លាំងបានឈប់រថយន្តកណ្តាលផ្លូវហើយរត់ឡើង​តន្ត្រំលើដំបូងរថយន្តរបស់គាត់។ មិនត្រឹមតែប៉ុណ្ណោះបុរសឈាមរាវម្នាក់នេះថែមទាំងយកដបទឹកសុទ្ធទៅគប់កញ្ចក់រថយន្តរបស់គាត់ថែមទៀត។ មូលហេតុដែលនាំអោយមានហេតុការណ៍នេះកើតឡើងដោយសារតែរថយន្តទាំងពីរនេះបានជិះប៉ះគ្នាបន្តិចមុនហេតុការណ៍ក៏ហួសចិត្តនេះកើតឡើង ស្រ្តីរងគ្រោះបានបង្ហាញទឹកមុខមិនពេញចិត្តដាក់បុរសវ័យក្មេងនោះ។ បន្ទាប់ពីធ្វើទង្វើរដ៏ហួសចិត្តទាំងអស់នេះហើយបុរសវ័យក្មេងក៏បានបើករថយន្តពណ៌ខ្មៅរបស់ខ្លួនរត់គេចខ្លួនបាត់ តែយ៉ាងណាប៉ូលីសមូលដ្ឋាននៅទីនោះកំពុងស្វែងរកឃាត់ខ្លួនគេ៕

ប្រភព ៖ sanook

COMMENTS