អ្នកចូលចិត្តហាត់ប្រាណលើកដុំដែកសូមប្រយ័ត្ន ជៀសវាងកុំឲ្យជួបគ្រោះថ្នាក់រហូតដល់ស្លាប់ដូចបុរសនេះ

ម៉ាឡេស៊ី៖ ការទៅហាត់ប្រាណជារឿងល្អមួយសម្រាប់មនុស្សគ្រប់គ្នា ព្រោះតែវាធ្វើឲ្យលោកអ្នកមានរាងស្រស់ស្អាត និងមានសុខភាពល្អ។ តែយ៉ាងណាក្តីការហាត់ប្រាណជ្រុលលើសកម្លាំងរបស់លោកអ្នក វាក៏អាចបង្កឲ្យមានគ្រោះថ្នាក់ផងដែរ។ ជាក់ស្តែង និស្សិតប្រុសម្នាក់នេះបានស្លាប់នៅក្នុងកន្លែងហាត់ប្រាណយ៉ាងអាណោចអាធ័មជាទីបំផុត ព្រោះតែដុំដែកបានធ្លាក់មកសង្កត់លើបំពងករបស់គាត់ ពេលគាត់កំពុងតែលើក។

ជនរងគ្រោះរូបនេះមានឈ្មោះថា Ong Chong Jin  អាយុ២០ជានិស្សិតនៅវិទ្យាស្ថានសិល្បៈម៉ាឡេស៊ី ក្នុងទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី។ គាត់បានចាប់ផ្តើមទៅហាត់ប្រាណអស់រយៈពេល២ឆ្នាំមកហើយ ដោយដំបូងគាត់មានទម្ងន់ខ្លួនជាង១០០គីឡូ ហើយមកទល់នឹងពេលនេះគាត់មានទម្ងន់តែ៨០គីឡូប៉ុណ្ណោះ។ ក្នុងថ្ងៃកើតហេតុ គាត់បានទៅបន្ទប់ហាត់ប្រាណតែម្នាក់ឯង និងបានព្យាយាមលើកដុំដែកដែលមានទម្ងន់១០៨គីឡូ តែជាអកុសលដុំដែកនោះបានរអិលធ្លាក់មកចំបំពងក និងបានធ្វើឲ្យគាត់ស្លាប់ភ្លាមៗតែម្តង៕

ភក្តី

ប្រភព៖ worldofbuzz

COMMENTS