ពិតជាអស្ចារ្យ! ប្រកួតដំបូងរបស់ Ronaldo ចំណាយពេលត្រឹមតែ 8 នាទីតែប៉ុណ្ណោះដើម្បីសុតបញ្ចូលទីគ្រាប់បាល់ដំបូង

ខ្សែប្រយុទ្ធ Crisitano Ronaldo បានសុតបញ្ចូលគ្រាប់បាល់ដំបូងរបស់គេនៅក្នុងក្លឹបសេះបង្កង់ Juventus ដោយប្រើត្រឹមតែរយៈពេល 8 នាទីតែប៉ុណ្ណោះ។

កាលពីម្សិលមិញនៅក្នុងជំនួបមិត្តភាពរវាងក្លឹបសេះបង្កង់ Juventus ឈុតធំប៉ះជាមួយនឹង Juventus ឈុត B ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលទើបតែផ្ទេរមកពីក្លឹបអធិរាជសរ Real Madrid ក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ បានប្រើរយៈពេលត្រឹមតែ 8 នាទីតែប៉ុណ្ណោះដើម្បីរកដំបូងរបស់គេនៅក្នុងក្លឹបសេះបង្កង់ Juventus ក្នុងការប្រកួតមិត្តភាព។

ការប្រកួតមិត្តភាពរវាង Juventus A ប៉ះ Juventus B នេះគឺជាការប្រកួតប្រពៃណីមួយនៅក្នុងទីក្រុង Turin ដើម្បីផ្ដល់ឱកាសឲ្យកីឡាករចំណូលថ្មីអាចរកគ្រាប់បាល់សុតបញ្ចូលទីបានមុនគេការប្រកួតធំៗមកដល់ ជាពិសេសដើម្បីធ្វើតេស្ដសមត្ថភាពខ្លួនឯង។ ទោះបីជាការប្រកួតនេះ Juventus ប៉ះ Juventus គ្នាឯងក៏ដោយ ក៏ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះនៅតែបង្ហាញទំរង់លេងល្អមិនចាញ់កាលនៅ Real Madrid ឡើយ។

បុត្រ