គួរអោយសរសើរ ! ក្រុមបុរសជិះម៉ូតូធំចេញមុខជួយក្មេងស្រីដែលត្រូវគេបញ្ឆោតចាប់ខ្លួន ដោយមិនខ្វល់ពីគ្រោះថ្នាក់

ប្រទេសចិន ៖ សំរាប់សង្គមខ្លះក្នុងសង្គមនេះចូលចិត្តវាយតម្លៃតាមរយៈសំបកក្រៅរបស់មនុស្ស ដូចជាអ្នកខ្លះចូលចិត្តជិះម៉ូតូធំតែងខ្លួនបែ​ប​​​ស្ទាវត្រូវគេគិតថាជាមនុស្សមិនល្អ។ ប្រភពព័ត៌មានរបស់ចិនបានរាយការណ៍ពីករណីរន្ធត់មួយដែលបង្ករអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ​សារតែក្រុមម៉ូតូធំមួយក្រុមបានជួយក្មេងស្រីម្នាក់ពីគ្រោះថ្នាក់។ តាមរយៈវីដេអូឃ្លីបមួយដែលត្រូវបានគេយកមកបង្ហោះក្នុងបណ្តាញសង្គម បានបង្ហាញពីសកម្មភាពក្មេងស្រីម្នាក់ត្រូវបុរសមិនស្គាល់មុខម្នាក់តាមចាប់ខ្លួន។

គ្រោះថ្នាក់កៀកនឹងថ្នាក់មកដល់ខ្លួននាងទៅហើយ ដោយមិនមានជម្រើសច្រើននាងក៏ប្រថុយរត់ទៅសុំជំនួយពីក្រុម Big Bike មួយក្រុមអោយជួយការពារនាងផង។ នាងបានប្រាប់ទៅក្រុ​​ម Big Bike ថានាងត្រូវបានគេបោកបញ្ឆោតចាប់ខ្លួន ​​ដោយមិនខ្វល់ពីគ្រោះថ្នាក់អ្វីសោះបុរសក្នុងក្រុម Big Bike ម្នាក់បានចេញមុខការពារនាង ហើយក៏ទូរស័ព្ទរាយការណ៍ទៅប៉ូលីសពីករណីនេះ។ បន្ទាប់ពីរឿងនេះបានចែករំលែកក្នុងបណ្តាញសង្គម​ ក្រុមបុរស Big Bike នេះត្រូវបានមហាជនជាច្រើនកើតសរសើរ។ ម្តាយរបស់ក្មេងស្រីរងគ្រោះក៏បានផ្ញើសារអរគុណដល់បុរសវ័យក្មេងដែលមានភាពក្លាហាននិងសប្បុរសក្នុងការជួយកូនស្រីរបស់គាត់៕
ខាងក្រោមនេះជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


ប្រភព ៖ sanook

COMMENTS