ជនសង្ស័យចាប់ជនរងគ្រោះជិះពីលើហើយយកកាំបិតភ្ជង់.កព្រោះចង់បានអីតិចតួច!

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពប្លន់នារីម្នាក់ដល់ក្នុងបន្ទប់តែមិនបានសម្រេចដោយសារបងប្អូនរបស់រងគ្រោះចូលមកទាន់។ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា មុនកើតហេតុនាងនៅក្នុងបន្ទប់ជួលតែម្នាក់ឯងហើយឃើញជនសង្ស័យដើរក្រវែលក្បែរនោះ៣ ៤ជុំនាងក៏បានដើរទៅបិទទ្វារ មិនទាន់បានបិទទ្វារផងស្រាប់តែជនសង្ស័យចាប់នាងជិះពីលើហើយយកខ្សែស្បែកជើងចងដៃនាងទៅខាងមុខ នាងក៏បានស្រែកអោយគេជួយតែត្រូវជនសង្ស័យយកកូនកាំបិតចុងស្រួចមកភ្ជង់.កនាងគម្រាមថា បើស្រែក ប្រយ័ត្នអញអា.កសម្លាប់។ ភលាមនោះនាងក៏បានសួរជនសង្ស័យថាចងបានអី ជនសង្ស័យបានប្រាប់ជនរងគ្រោះថាចង់បានរបស់តិចតួច និយាយមិនទាន់អស់ផងស្រាប់តែប្អូនជីដូនមួយរបស់ជនរងគ្រោះមកទាន់ជនសង្ស័យក៏បានរត់ចុះទៅក្រោមហើយនិយាយថាមានអ្នកខ្យល់គនៅខាងលើ។ លុះប្អូនជីដូនមួយជនរងគ្រោះមកដល់បន្ទប់ឃើញជនរងគ្រោះជាប់ចំណងក៏ស្រែកអោយអ្នកជិតខាងជួយចាប់ជនរងគ្រោះនាំខ្លួនទៅប៉ុស្តិ៍នគរបាលចោមចៅតែម្តង។ ជនសង្ស័យខាងលើមានឈ្មោះ ដាង ឈុនណារ៉ាក់ ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិឃុំកើតហេតុ ចំណែកនារីរងគ្រោះមានឈ្មោះ ហាក់ គឹមភី អាយុ២៤ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកើតហេតុ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា រូបគេបានចូលទៅប្លន់នារីរងគ្រោះពិតមែនព្រោះអត់មានលុយទិញថ្នាំញៀន។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំនុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការជាបន្ត៕

 

COMMENTS