ស្ពានអាកាសថ្មើរជើងថ្មីមួយទៀត នឹងលេចរូបរាងឆាប់ៗនេះ នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីសាធារណការរាជធានីភ្នំពេញនាល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុបមិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា នៅសប្តាហ៍ក្រោយនេះតទៅ៕

ប្រភព៖ សាធារណការ រាជធានីភ្នំពេញ

COMMENTS