ក្រុមហ៊ុន ដាំកូ បង្កើនសន្ទុះរីកលូតលាស់ ទន្ទឹមពេលបើកសម្ពោធការិយាល័យថ្មី នៅប្រទេសកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧៖ ក្រុមហ៊ុន ដាំកូ មិនគ្រាន់តែបម្រើសេវាដឹកជញ្ជូន តែប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ និងអតិថិជន ដែលធ្វើឱ្យគ្រប់ទំនិញអាចចរាចរបានទៅគ្រប់ពេល គ្រប់ទីកន្លែងទូទំាងសកលលោក។ ដោយគិតពីចំណុចនេះ ក្រុមហ៊ុន ដាំកូ បានបើកសម្ពោធការិយាល័យថ្មី ដែលមានទីតាំងនៅក្នុងអគារ VTrust Tower ទល់មុខវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ ដើម្បីស្វាគមន៍អតិថិជនបានកាន់តែច្រើន។

ក្នុងពិធីសម្ពោធការិយាល័យថ្មីនេះ ក៏មានវត្តមានចូលរួមជាគណអធិបតីពីសំណាក់ ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្តម Uffe Wolffhechel ឯកអគ្គរាជទូត ដាណឺម៉ាក ប្រចាំប្រទេសថៃ និងកម្ពុជា ភ្ញៀវកិត្តិយស អតិថិជន ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំ និងបុគ្គលិកផងដែរ។

នៅក្រុមហ៊ុន ដាំកូ ថ្មីនេះ រាល់សម្ភារៈការិយាល័យសុទ្ធសឹងតែបំពាក់ដោយបច្ចេកវិទ្យាទំនើប ដែលវាមាន តួនាទីសំខាន់ ដើម្បីជួយឲ្យសម្រេចនូវយុទ្ធសាស្ដ្រការលូតលាស់របស់ក្រុមហ៊ុនតាមរយៈការពង្រីកបន្ថែមនូវការគាំទ្រគ្រប់តម្រូវការនៃសេវាដឹកជញ្ជូនទៅកាន់បណ្តាប្រទេសទូទំាងសកលលោក។ អតិថិជនរបស់យើង ផ្តល់ទំនុកចិត្តខ្ពស់លើជំនាញរបស់យើង ពីព្រោះយើងមានសមត្ថភាពអាចប្រមើរមើលពីអនាគត ក៏ដូចជា   ផ្តល់ប្រឹក្សាយោបល់ជូនពួកគាត់អំពីយុទ្ធសាស្រ្ត សេវាដឹកជញ្ជូនបន្ត និងការគ្រប់គ្រងនាពេលអនាគត។

លោក Marco Civardi ប្រធានគ្រប់គ្រងតំបន់ ក្រុមហ៊ុន ដាំកូ ប្រចាំប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា បានសម្តែង ចំណាប់អារម្មណ៍ថា “ទីផ្សារកម្ពុជានាពេលបច្ចុប្បន្នមានសន្ទុះកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លាបំផុត នៅក្នុងតំបន់ ដោយសារតែគោលនយោបាយទីផ្សារបើកទូលាយ ការប្រឹងប្រែងរបស់បុគ្គលិក និងស្ថេរភាព នៃការអភិវឌ្ឍសេដ្ឋកិច្ច។ ស្របពេលការធ្វើសមាហរណកម្មជាសកលលើវិស័យដឹកជញ្ជូនមានការកើនឡើង វាជំរុញឲ្យ ការសហការនិងទំនាក់ទំនង កាន់តែមានសារៈសំខាន់។ ជាមួយនឹងចំណេះដឹងយល់ច្បាស់ អំពីអាជីវកម្មរបស់អតិថិជន និងសមត្ថភាពព្យាករអំពីបម្រែបម្រួលទិសដៅទីផ្សារ និងបច្ចេកវិទ្យា ក្រុមហ៊ុន ដាំកូ នៅតែបន្តផ្តល់នូវអត្ថប្រយោជន៍ជូនអតិថិជន ព្រមទំាងព័ត៌មានសំខាន់ៗសម្រាប់ រៀបចំយុទ្ធសាស្ត្រទីផ្សារ របស់ខ្លួន។”

នៅថ្ងៃអនាគត ក្រុមហ៊ុន ដាំកូ នឹងបន្តពង្រឹងសមត្ថភាពផ្នែកឌីជីថលក្នុងវិស័យដឹកជញ្ជូនរបស់ខ្លួន ហើយក៏នៅតែវិនិយោគលើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សដើម្បីបន្តជាអ្នកឈានមុខគេ។

 

អ៊ីម៉ែល៖ nhung.phan@damco.com

អំពីក្រុមហ៊ុន ដាំកូ

ក្រុមហ៊ុន ដាំកូ គឺជាក្រុមហ៊ុនឈានមុខគេលើការអភិវឌ្ឍ និងបង្កើតដំណោះស្រាយផ្គត់ផ្គង់សេវាដឹកជញ្ជូន។ បណ្តាញរបស់យើងមាននៅគ្រប់ប្រទេសទូទាំងពិភពលោក ជាមួយនឹងបទពិសោធន៍ដ៏ស្ទាត់ជំនាញប្រកបដោយ ការច្នៃប្រឌិតខ្ពស់លើផ្នែកឌីជីថល ដើម្បីជួយឲ្យជំនួញរបស់អតិថិជនយើងឈានមុខគេជានិច្ច។ ចក្ខុវិស័យរបស់យើង គឺផ្សារភ្ជាប់ និងធ្វើឲ្យខ្សែចង្វាក់ផ្គត់ផ្គង់សេវាដឹកជញ្ជូនទៅទូទាំងពិភពលោក កាន់តែងាយស្រួល។

 

យើងជាអ្នកជំនាញក្នុងទីផ្សារ ដែលមានការផ្លាស់ប្តូរស្ទើរគ្រប់វិនាទីដូចជា សម្លៀកបំពាក់ ទំនិញ សារធាតុគីមី គ្រឿងបរិភោគ និងបច្ចេកវិទ្យា។ ក្រុមហ៊ុន ដាំកូ មានវត្តមាននៅលើទីផ្សារជាង 100ប្រទេស និងមានបុគ្គលិកសរុបជាង 11,000នាក់នៅទូទាំងពិភពលោក ដែលនេះជាចំណុចពិសេសព្រោះ យើងអាចទទួលបានព័ត៌មានស៊ីជម្រៅអំពីសេដ្ឋកិច្ច និងជំនួញក្នុងប្រទេសនីមួយៗ។ នៅឆ្នាំ 2016 ចំណូលរបស់យើងកើនដល់ 2.5 ពាន់លានដុល្លារអាមេរិក ដោយដឹកជញ្ជូនទំនិញតាមកប៉ាល់បានចំនួន 659ពាន់ទូកុងតឹន័រ និងដឹកតាមយន្តហោះចំនួន 190 ពាន់តោន។

យើងមានមោទនភាពជាផ្នែកមួយនៃ A.P. Moller – Maersk ។

COMMENTS