អាថ៌កំបាំងនៃកាតធនាគារទាំង6 ដែលអ្នកទាំងអស់គ្នាគួរស្ចែងយល់

ជាការពិតណាស់ យើងទាំងអស់គ្នាសុទ្ធតែប្រើប្រាស់កាតធនាគារជារៀងរាល់ថ្ងៃ ដើម្បីដកលុយចេញពីម៉ាស៊ីន ATM បង់វិក័យប័ត្រ ចំណាយលើម្ហូបអាហារ និងជាពិសេសគឺផ្ញើរលុយទៅឲ្យមិត្តភក្តិ រឺក្រុមគ្រួសារ។ ដោយឡែក ថ្វីបើយើងទាំងអស់គ្នាបាននឹងកំពុងប្រើប្រាស់កាតធនាគារទាំងនោះជារៀងរាល់ថ្ងៃមែនពិត ប៉ុន្ដែមានចំណុចច្រើនណាស់ដែលយើងមិនដែលដឹង រឺចាប់អារម្មណ៍ ដូចនេះយើងសូមលើកយកអាថ៌កំបាំងទាំង6 នៃកាតធនាគារដែលយើងទាំងអស់គ្នាតែងមើលរំលង។

1/ តើលេខដែលមានស្រាប់នៅលើកាតធនាគារបានន័យដូចម្ដេច?

កាតធនាគារភាគច្រើនគឺមានលេខ 16ខ្ទង់ (ខ្លះទៀតមាន 13ខ្ទង់ រឺ 19ខ្ទង់)។ ហើយលេខដំបូងដែលមាននៅលើកាតនោះ គឺជាលេខរបស់ប្រព័ន្ធ (លេខ4 គឺ VISA និងលេខ5 គឺ MasterCard)។ 5លេខបន្ទាប់ គឺតំណាងឲ្យកាលបរិច្ឆេតនៃការចេញកាតរបស់ក្រុមហ៊ុន។ ចំណែកឯ 9លេខចុងក្រោយ គឺសម្រាប់ធនាគារក្នុងការកំណត់ចំណាំអតិថិជនតែប៉ុណ្ណោះ។

2/ ឆែកមើលលេខនីមួយៗ និងលក្ខណៈពិសេសរបស់វា

សម្រាប់លេខកាតធនាគារ ត្រូវបានកំណត់ដោយលេខ 9 ទៅ 15។ ហើយនេះគឺជាក្បួនពិសេសរបស់ធនាគារ។ ដោយឡែក សម្រាប់ឳកាសដែលលេខ7 ត្រូវបានប្រើប្រាស់នៅលើកាតដល់ទៅពីរផ្សេងគ្នា គឺមានទាបណាស់ ព្រោះចំនួននៃលំដាប់លេខដែលអាចប្រើប្រាស់ដល់ 7លេខគឺច្រើនជាងចំនួនមនុស្សដែលនៅរស់។ គួរបញ្ជាក់ផងដែរថា មួយលេខចុងក្រោយគឺត្រូវបានគណនាដោយក្បួន Luhn ហើយវាត្រូវបានប្រើប្រាស់ដើម្បីការពារកំហុសឆ្គងដែលកើតឡើងដោយអចេតនា។

3/ កាតធនាគារ ពេលប្រើប្រាស់ពន្លឺ UV

មានមនុស្សតិចណាស់ដែលដឹងថា កាតធនាគារគឺត្រូវបានការពារយ៉ាងពិសេស ដូចលុយពិតដែរ។ ឧទារហ៍៖ មានភ្ជាប់មកជាមួយនឹង watermark ដែលអាចមើលឃើញបានតែពេលប្រើប្រាស់កាំរស្មី UV ប៉ុណ្ណោះ។ សម្រាប់នៅលើ VISA card អ្នកអាចសង្កេតឃើញមានអក្សរ V និង MasterCard មានអក្សរ M និងអក្សរ C សម្រាប់ American Express។

4/ ឥណទាន រឺឥណពន្ធ

សម្រាប់ការធនាការគឺពេលខ្លះជាឥណទាន រឺឥណពន្ធ។ ហើយភាពខុសគ្នារវាងប្រភេទទាំងពីរនេះគឺ ម្ចាស់គណនី ពោលគឺធនាគារ រឺអតិថិជន។ ជាទូទៅប័ណ្ណឥណទានត្រូវបានចេញបន្ថែមពីលើប័ណ្ណឥណពន្ធ។ ចងចាំថាធនាគារមួយមិនមានសិទ្ធិក្នុងការចេញកាតឥណទានសម្រាប់អ្នកដោយគ្មានការអនុញ្ញាតពីអ្នកឡើយ។ ប៉ុន្ដែ ប្រសិនប័ណ្ណឥណទានលើសកំណត់ គឺជាការសម្របសម្រួលមួយរវាងកាតឥណទាន និងឥណពន្ធ។ មួយវិញទៀត កាតឥណទាន អនុញ្ញាតឱ្យអ្នកប្រើលុយច្រើនជាងគណនីដែលអ្នកមានប៉ុន្ដែមានដែនកំណត់ ហើយជាទូទៅតិចជាងប័ណ្ណឥណទាន។

5/ បច្ចេកទេសនៃការប្រើប្រាស់លុយហូសកំណត់

នេះគឺជាលក្ខខណ្ឌ “បច្ចេកទេសនៃការប្រើប្រាស់លុយហូសកំណត់” ហើយវាកើតឡើងនៅពេលសញ្ញាផលបូក ច្រើនជាងធម្មតារបស់គណនីអ្នក។ វាអាចលេចឡើងនៅពេលដែលអ្នកបង់ប្រាក់នៅក្នុងរូបិយប័ណ្ណផ្សេងទៀត រឺប្រសិនបើអ្នកបញ្ចូលគណនីពីធនាគារផ្សេងនិង ដកប្រាក់ពេលក្រោយ។

6/ ផ្នែកផ្សេងទៀតនៃកាតធនាគារ

នៅផ្នែកផ្សេងទៀតនៃកាត គឺមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាការពារសុវត្ថិភាពមួយចំនួនទៀតដែលមានដូចជា កូដ CVV (សម្រាប់ VISA card) និង CVC (សម្រាប់ MasterCard)។

Fu

ខ្មែរណូត

ប្រភព៖ brightside

COMMENTS