ក្រុមហ៊ុន Google ចេញលក់កាសឥតខ្សែដូចកាស AirPods របស់ក្រុមហ៊ុន Apple ដែរ តែពិសេសជាង…

កាលពីថ្ងៃពុធ ម្សិលមិញនេះ ក្រុមហ៊ុន Google បានដាក់បង្ហាញនូវផលិតផលជាច្រើន ដែលក្នុងនោះមានទាំងកាសឥតខ្សែផងដែរ។ ហើយអ្វីដែលអស្ចារ្យបំផុតនោះគឺ កាសនោះមានសមត្ថភាពអាចបកប្រែភាសាបានទៀតផង។ កាសនោះមានឈ្មោះថា Google Pixel Buds ហើយវាដើរតួជាឧបករណ៍ Google assistant រាល់ពេលភ្ជាប់ទៅនឹងកំពូលស្មាតហ្វូនម៉ូដែលថ្មីរបស់ក្រុមហ៊ុន Google។

អ្វីដែលអស្ចារ្យបំផុតនោះគឺ Pixel Buds មានសមត្ថភាពអាចបកប្រែបានរហូតដល់ទៅ 40ភាសាឯណោះ។ មិនតែប៉ុណ្ណោះ មុខងារ Google assistant ក៏អាចបន្លឺឲ្យអ្នកប្រើប្រាស់បានដឹងនូវដំណឹងថ្មី ផ្ញើរសារ និងទទួលបានការកំណត់គោលដៅផងដែរ។ គួរបញ្ជាក់ផងដែរថា មុខងារបកប្រែដែលបំពាក់លើកាសរបស់ក្រុមហ៊ុន Google នេះអាចដំណើរការបានរាល់ពេលអ្នកប្រើប្រាស់និយាយថា “help me speak French” រឺភាសាដទៃៗផ្សេងទៀត ដែលអ្នកចង់ឲ្យវាបកប្រែឲ្យ។

ស្របពេលជាមួយគ្នានេះដែរ លោក Juston Payne អ្នកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Google បាននិយាយថា ទាក់ទងទៅនឹងការកំណត់ផ្សេងៗរបស់កាស Pixel Buds មានដូចជា អូសឡើងលើ រឺចុះក្រោមសម្រាប់បញ្ជារលើសម្លេង ដែលត្រូវបានបំពាក់នៅកាសខាងស្ដាំ និងអ្វីៗពិសេសមួយចំនួនផ្សេងទៀត។

សម្រាប់តម្លៃរបស់ Google Pixel Buds គឺប្រមាណជា $159 ហើយនឹងត្រូវបានចាប់ផ្ដើមចេញលក់នាកំឡុងខែវិច្ឆិកា តទៅ។

Fu

ខ្មែរណូត

ប្រភព៖ cnbc

COMMENTS