មានអង្រឹងនេះមួយស្រួលមួយចប់! ប្រើបានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ជាពិសេសពេលទៅដើរលេងតំបន់ធម្មជាតិតែម្ដង (មានវីដេអូ)

រាល់ដំណើរកំសាន្តទៅតាមតំបន់នានា យើងទាំងអស់គ្នាតែងត្រូវការកន្លែងអង្គុយ រឺសម្រាកឲ្យបានស្រួលដើម្បីទទួលយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពប្រកបដោយភាពរីករាយ។ ប៉ុន្ដែ អ្វីដែលជារឿងពិបាកនោះគឺអ្នកត្រូវយកទៅជាមួយនូវកៅអី តុ រឺប៉ៅអ៊ីជាដើម ដើម្បីប្រើប្រាស់នៅកន្លែងនោះ។ ដោយឡែក ភាពស្មុគ្រស្មាញនេះ លែងជាបញ្ហាសម្រាប់លោកអ្នកទៀតហើយ ដោយយើងសូមធ្វើការណែនាំអង្រឹងសម័យថ្មីនេះ ដែលមានសមត្ថភាពអាចឲ្យអ្នកប្រើប្រាស់បានគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងជាពិសេសអ្នកអាចសម្រាកនៅក្នុងនោះបាន​ដោយងាយស្រួលទៀតផង។

គួរបញ្ជាក់ផងដែរថា អង្រឹងនេះមានឈ្មោះថា TreePod ហើយមានលក្ខណៈពិសេសខុសពីអង្រឹងធម្មតា ដោយវាមានរូបរាងស្រដៀងគ្នាទៅនឹងតង់មួយអញ្ចឹង ប៉ុន្ដែមិនក្រាលផ្ទាល់ដីទេ ពោលគឺតម្រូវឲ្យអ្នកចងវានឹងដើមឈើដើម្បីសម្រាក។ ដូចនេះ អ្នកអាចយកវាទៅបានគ្រប់កន្លែង ជាពិសេសតំបន់ទេសចរតែម្ដង។ ហើយអ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែចងវាឲ្យជាប់ទៅនឹងដើមឈើជាការស្រេច។ មួយវិញទៀត ប្រសិនបើអ្នកចង់ផ្លាស់ទី គឺគ្រាន់តែស្រាយវា រួចយកទៅកន្លែងផ្សេងដែលអ្នកចង់។ វាពិតជាមានភាពងាយស្រួលមែន។

អ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀតនោះគឺ លោកអ្នកក៏អាចប្រើប្រាស់អង្រឹងនេះដោយគ្មានដើមឈើបានដែរ ព្រោះវាត្រូវបានរចនាមកដោយមានភ្ជាប់មកជាមួយនឹងជើងទម្រដែលអនុញ្ញាតឲ្យអ្នកអាចប្រើប្រាស់វាក្នុងផ្ទះ ការិយាល័យ រឺសួនច្បារបាន។ TreePod មានសមត្ថភាពអាចទ្រទម្ងន់បានលើ 500ផោន រឺមនុស្ស 4 ទៅ 5នាក់។ ជញ្ជាំង និងផ្ទៃសងខាងរបស់វាត្រូវបានរចនាឡើងពីសំណាញ់ ដែលអនុញ្ញាតឲ្យខ្យល់ចេញ ចូលបានយ៉ាងងាយស្រួល។

Fu

ខ្មែរណូត

ប្រភព៖ mashable

COMMENTS