ចង់បោកប្រាស់គេ ចុងក្រោយបិះស្លាប់ខ្លួនឯង (មានវីដេអូ)

ចិន៖ បុរសម្នាក់បានមកស្នាក់នៅក្នុងសណ្ឋាគារមួយ ក្រោយពីស្នាក់នៅរួច ភ្ញៀវកំហូចនោះមានបំណងគេចវេសមិនចង់បង់ស្នាក់នៅ និងបានរត់គេចខ្លួនតាមរយៈការតោងតាមខ្សែកាបរបស់ក្រុមហ៊ុនទូរស័ព្ទមួយ​ តែសំណាងអាក្រក់ជាប់គាំងនៅលើអាកាស។ ភ្ញៀវកំហូចរូបនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ ហើយមុនពេលកើតហេតុគាត់បាននៅស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុង Panzhou ខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន។

ស្រាប់តែនៅពេលដែលគាត់ត្រូវចេញពីសណ្ឋាគារ គាត់បែរជាគ្មានប្រាក់សម្រាប់បង់ថ្លៃការស្នាក់នៅទាល់តែសោះ។ ដោយហេតុផលនេះ គាត់បានកើតមានគំនិតមួយគឺរត់គេចខ្លួនពីសណ្ឋាគារ តាមរយៈការតោង និងរំអិលខ្លួនតាមរយៈខ្សែកាបទៅកាន់អគារថ្មីមួយទៀត។ តែសំណាងអាក្រក់ពេលគាត់រំអិលខ្លួនបានពាក់កណ្ដាលផ្លូវ គាត់ស្រាប់តែត្រូវជាប់គាំងនៅលើអាកាស ដោយមិនអាចរំអិលទៅមុខទៀតបាន។ ក្រោយមកក្រុមអ្នកជួយសង្គ្រោះបន្ទាន់បានជួយបុរសនេះបានទាន់ពេល និងបានបញ្ចូនគាត់ទៅកាន់ស្ថានីយ៍ប៉ូលិសដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

ភក្តី

ប្រភព៖shanghaiist

COMMENTS