ក្រុមហ៊ុន NAKAMURA បានរួមសហការជាមួយនឹងសាលាប៊ែលធីអន្តរជាតិ រៀបចំយុទ្ធនាការណែនាំពីការលាងសម្អាតដៃ

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣រហូតដល់១៦ ខែកញ្ញាកន្លងមកនេះ ក្រុមហ៊ុនណាកាមុរ៉ា (NAKAMURA) បានរួមសហការជាមួយនឹងសាលាប៊ែលធីអន្តរជាតិទាំង១៨សាខា រៀបចំព្រឹត្តិការណ៍លាងសម្អាតដៃដ៏ធំមួយដើម្បីអនាម័យ និងអបអរសាទរនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

លោកស្រី ណាកាមុរ៉ា ប្រធានក្រុមហ៊ុនណាកាមុរ៉ា បានឲ្យដឹងថា គោលបំណងនៃការបង្កើតព្រឹត្តិការណ៍នេះឡើង គឺដើម្បីឲ្យប្អូនៗសិស្សានុសិស្សនៃសាលាប៊ែលធីអន្តរជាតិទទួលបានសុខភាពល្អពីការលាងសម្អាតដៃនឹងសាប៊ូ ដោយមានការបង្ហាត់បង្រៀនពីរបៀបលាងសម្អាតដៃពីលោកគ្រូអ្នកគ្រូមកពីប្រទេសជប៉ុន។

លោកស្រីបានបន្តថា នៅក្នុងព្រឹត្តិការណ៍នេះផងដែរ មានការចូលរួមពីសំណាក់ប្អូនៗសិស្សានុសិស្សចំនួន៣៥០០០នាក់មកពី១៨សាខារបស់សាលាប៊ែលធីអន្តរជាតិ និងចំណាយទឹកប្រាក់ប្រមាណ៨ម៉ឺនដុល្លារផងដែរក្នុងការរៀបចំព្រឹត្តិការណ៍នេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ណាកាមុរ៉ា ជាក្រុមហ៊ុននាំចូលផ្តាច់មុខ និងចែកចាយផលិតផលម៉ាក COW BRAND SOAP សញ្ញារូបគោអស់រយៈពេល៩ឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា។ ផលិតផលចំបងរបស់ក្រុមហ៊ុនគឺសាប៊ូទឹកដោះគោ Cow Beauty Soap (កញ្ចប់ពណ៌ក្រហម) ដែលជាសាប៊ូដុំលំដាប់ទី១ក្នុងប្រទេសជប៉ុន មានអាយុកាលជាង១០០ឆ្នាំ។

ក្រៅពីផលិតផលខាងលើ ក្រុមហ៊ុនណាកាមុរ៉ា ក៏នាំចូលផងដែរនូវផលិតផលថែរក្សាស្បែក សាប៊ូសម្អាតខ្លួន សាប៊ូកក់សក់ សាប៊ូសម្រាប់ទារក ឈុតសម្រាប់ម៉ាស្សា ឡេថែរក្សាស្បែក ព្រមទាំងផលិតផលផ្សេងៗទៀតជាច្រើនសរុបប្រមាណ៤៩មុខ ដែលសុទ្ធសឹងជាផលិតផលរបស់ក្រុមហ៊ុន COW BRAND SOAP ពីប្រទេសជប៉ុនសុទ្ធសាធ។

ក្រុមហ៊ុនណាកាមុរ៉ា ប្តេជ្ញាចិត្តថានឹងនាំយកនូវផលិតផលដែលមានសុវត្ថិភាពខ្ពស់ អាចជឿទុកចិត្តបាន និងមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា៕

សូមទស្សនាសង្វាក់ផលិតកម្មរបស់សាប៊ូ Cow Beauty Soap៖

ព័ត៌មានលម្អិតពីក្រុមហ៊ុន
ក្រុមហ៊ុន ណាកាមុរ៉ា (NAKAMURA Co., Ltd.)
អាសយដ្ឋាន៖ ផ្ទះលេខ៥១ ផ្លូវលេខ៣៥៣ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
លេខទូរស័ព្ទ៖ 011 500 512 /086 500 512

COMMENTS