ចាប់បានឃាតករចាក់សម្លាប់បុគ្គលិក Net ហើយគេចខ្លួនដល់ខេត្តសៀមរាបឯណោះ មិននឹកស្មានថាមូលហេតុនេះសោះ ដែលនាំឲ្យឃាតករចាក់សម្លាប់ជនរងគ្រោះ…..

តាមប្រភពព័ត៌មានបានអោយដឹងថា «ជនដៃដល់អាវុធហត្ថតាមចាប់បាននៅមុននេះបន្តិច នៅតាមផ្លូវក្នុងខេត្តសៀមរាប​ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ ប្រហែលកំពុងធ្វើដំណើរទៅផ្ទះឪពុករបស់ខ្លួន»។ មូលហេតុដែលសួរនាំជំហ៊ានដំបូង របស់សមត្ថកិច្ចទៅកាន់ជនសង្ស័យបានឲ្យដឹងថា ជនសង្ស័យជំពាក់លុយគេ ដោយសារតែលេងហ្គេមចាញ់ ដូច្នេះក៏មានគំនិតចាក់សម្លាប់ប៉ងប្លន់ទ្រព្យសម្បត្តិ តែយ៉ាងណានោះ គឺនៅបន្តការសួរនាំឲ្យលម្អិតសិន៕


COMMENTS