ក្មេងស្ទាវ៣នាក់មិនដឹងមានគំុនុំជាមួយបង្គោលភ្លើងតាំងពីពេលណា ជិះរថយន្តបុកបំបាក់ខ្ទេចហើយគេចខ្លួនបាត់អស់

ភ្នំពេញ៖ រថយន្តបាឡែនមួយគ្រឿងបោះពួយទៅបុកបង្គោលភ្លើង និងបង្គោលភ្លើងស្តុបបណ្តាលអោយបាក់ និងខូចខាតរថយន្តយ៉ាងដំណំ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៩៦ កែងមហាវិថីព្រះមុនីវង្ស ចំណុចមុខវិទ្យាស្ថានជាតិ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ប្រភពពត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនកើតហេតុគេឃើញរថយន្តបង្ករម៉ាកបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-3120 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយមហាវិថីព្រះមុនីវង្ស លុះមកដល់ចំណុចកើតហេតុបានបត់ឆ្លងមកផ្លូវ៩៦ តែមិនបន្ថយល្បឿនក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ និងបង្គោលភ្លងស្តុបបណ្តាលអោយបាក់និងខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរ៣នាក់បានចេញពីរថយន្តឡើងម៉ូតូឌុបជិះគេចខ្លួនបាត់អស់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាបន្ត៕

 

COMMENTS