វេជ្ជបណ្ឌិតភ្ញាក់ផ្អើលគ្រប់គ្នា ពេលស្គែនពោះបុរសរូបនេះហើយ

ក្រុមវេជ្ជបណ្ឌិតមួយក្រុមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់បានវះកាត់យកលោហៈធាតុជាច្រើនដុំចេញពីក្នុងខ្លួនបុរសម្នាក់។ បុរសដែលជាជនរងគ្រោះមានអាយុ៥២ឆ្នាំ ជាជនជាតិបារាំង និងមានជំងឺបាត់បង់ស្មារតីជាយូរឆ្នាំមកហើយ។ រាល់ថ្ងៃជនរងគ្រោះរស់នៅក្នុងផ្ទះជាមួយសមាជិកគ្រួសារ ដែលមានភាពមមាញឹកខ្លាំងជាមួយនឹងការងារ ហើយគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីមើលថែបុរសជាជនរងគ្រោះនោះទេ។

ជាទម្លាប់បុរសជនគ្រោះតែងចូលចិត្តលេបរបស់រឹង និងជាពិសេសវត្ថុដែលធ្វើពីលោហៈធាតុដូចជា ម្ជុល ដែកគោល កាក់ និងបំណែកនៃស្លាបព្រាជាដើម។ ហើយក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ជនរងគ្រោះបានចូលពេទ្យ ដើម្បីធ្វើការវះកាត់យកវត្ថុដូចខាងលើនេះចេញពីពោះចំនួន៥ដងហើយ។ តែលើកចុងក្រោយនេះ វាហាក់មានលក្ខណៈធ្ងន់ធ្ងរបន្តិច ព្រោះថាលោហៈធាតុដែលគាត់បានលេបចូលនោះ បានមុត និងបង្កឲ្យមានរបួសជាច្រើនក្នុងកន្លែងនៅក្នុងពោះរបស់គាត់។

ក្នុងការវះកាត់ចុងក្រោយនេះគេបានរកឃើញ កន្ត្រៃកាត់ក្រចក វិស កាបិតតូច ក្បាលតួណឺវិស គ្រួស កាក់ ដែកលួស ស្លាបព្រា ម្ជុល និងដែកគោលជាច្រើន ដែលជាប់នៅក្នុងពោះរបស់គាត់។ ក្រោយវះកាត់ជនរងគ្រោះអាចនឹងមានសុខភាពជាធម្មតាវិញ តែខាងមន្ទីរពេទ្យព្រមានខាងគ្រួសារជនរងគ្រោះថា កុំឲ្យមានករណី នេះកើតឡើងជាម្តងទៀតឲ្យសោះ៕

ដោយ៖ ភក្តី

ប្រភព៖dailymail

COMMENTS