អភ័ព្វស្នេហ៍ណាស់! ដំបូងសន្យាស្រលាញ់គ្នាស្មោះស្ម័គ្រ ចុងក្រោយអូនបានថ្លៃទឹកដោះហើយរត់បាត់ស្រមោលសូន្យឈឹង

ថៃ៖ បុរសអភ័ព្វស្នេហ៍ម្នាក់សម្រេចដាក់ពាក្យប្តឹងទៅកាន់ប៉ូលីស បន្ទាប់ពីគូដណ្ដឹងរបស់គាត់ដែលបានភ្ជាប់ពាក្យជាមួយគ្នា និងបានប្រគល់លុយថ្លៃទឹកដោះរួចរាល់ តែនាងបែជារត់ចោលបុរសនេះបាត់គ្មានដំណឹងទាល់តែសោះ។ បុរសជាដើមបណ្ដឹង រូបនេះមានអាយុ៣២ឆ្នាំ និងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ។ គាត់ជាកម្មករោងចក្រមួយកន្លែងដែលស្ថិតនៅក្នុងឧស្សាហកម្ម Boonchuay Moontham ក្នុងខេត្ត Pathum Thani ប្រទេសថៃ។

គូដណ្ដឹងរបស់គាត់មានឈ្មោះថា Arisa ជាជនជាតិថៃដូចគ្នា និងមានមុខរបរជាអ្នកលក់ឥវ៉ាន់នៅក្នុងផ្សារមួយកន្លែង។ គូស្នេហទាំងពីរនាក់នេះបានស្គាល់គ្នារយៈពេល៣សប្តាហ៍ និងបានឈានដល់ការភ្ជាប់ពាក្យត្រឹមត្រូវដោយមានការចូលរួមពីចាស់ទុំទាំងសងខាង។ ក្នុងពិធីភ្ជាប់ពាក្យខាងកូនប្រុស បានជូនថ្លៃទឹកដោះទៅខាងកូនស្រីចំនួន១,៥០០ដុល្លារ។

ស្រាប់តែភ្ជាប់ពាក្យបានប៉ុន្មានថ្ងៃ ស្រ្តីជាគូដណ្ដឹងបានរត់គេចខ្លួនបាត់គ្មានដំណឹងទាល់តែសោះ។ ដោយខឹងនឹងរឿងនេះ ទើបបុរសអភ័ព្វស្នេហខាងលើ បានសម្រេចដាក់ពាក្យបណ្ដឹង ពីបទឆបោកយកប្រាក់ថ្លៃទឹកដោះរបស់គាត់ ហើយរត់ចោលគាត់បាត់។ បច្ចុប្បន្នប៉ូលិសកំពុងតាមរកស្រ្តីខាងលើហើយ ដើម្បីឲ្យចូលមកដោះស្រាយបញ្ហាតាមផ្លូវច្បាប់។

ភក្តី

ប្រភព៖ coconuts

COMMENTS