អ្នកវិទ្យាសាស្ត្ររកឃើញវិធីសាស្ត្រ ដែលអាចជួយអ្នកឲ្យនៅមានរាងស្លីម បើទោះញ៉ាំច្រើនយ៉ាងណាក៏ដោយ

បើយោងតាមសារព័ត៌មាន DAILYMAIL របស់អង់គ្លេសបានឲ្យដឹងថា ពេលនេះក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថ្នាំសម្រាប់ការពារ ជំងឺធាត់ហើយ ដែលថ្នាំនេះអាចជួយអ្នកឲ្យនៅមានរាងស្លីមដដែល ទោះបីជាអ្នកញ៉ាំអាហារច្រើនយ៉ាងណាក៏ដោយ។ ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ YALE ដែលជាអ្នករកឃើញថ្នាំនេះបានប្រាប់ឲ្យដឹងថា ការពិតទៅពួកគេបានរកឃើញ ថ្នាំនេះដោយចៃដន្យបំផុត។ មុនដំបូងពួកគេបានព្យាយាមរកវិធីចិញ្ចឹមសត្វកណ្តុរឲ្យមានមាឌធំបំផុតតែត្រូវបរាជ័យ បន្ទាប់មកពួកគេបានយកហ្សែនរបស់សត្វកណ្ដុរទាំងនោះទៅពិសោធណ៍ជាមួយនឹងថ្នាំរបស់ពួកគេឡើងវិញ និងបានរកឃើញថ្នាំនោះអាចជួយ រក្សាទម្ងន់ខ្លួនរបស់កណ្តុរបាន។

បន្ទាប់មកទៀតពួកគេក៏បានរកឃើញវិធីអភិវឌ្ឍន៍ថ្នាំនេះឲ្យក្លាយទៅជាថ្នាំការពារការឡើងទម្ងន់តែម្តង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះ គេនៅមិនទាន់អាចផលិតថ្នាំការពារការឡើងទម្ងន់នេះជាផ្លូវការនៅឡើយទេ តែគេជឿថាក្នុងពេលដ៏ឆាប់ខាងមុខនេះ ពិភពលោកនឹងមានថ្នាំពិសេសនេះ ដែលអាចជួយអ្នកឲ្យនៅតែមានរាងស្លីមដដែល បើទោះបីជាអ្នកញ៉ាំអាហារច្រើនយ៉ាងណាក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ dailymail