សិស្សសាលាបឹងកេងកងឆក់កាបូបពីស្រ្តីម្នាក់មិនបានសម្រេចត្រូវបានប្រជាពលរដ្ឋក្របួចជាប់បានម្នាក់

ភ្នំពេញ៖ សិស្សសាលា២នាក់ដែលកំពុងនៅសិក្សា បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីម្នាក់មិនបានសម្រេចត្រូវបានសមត្ថកិច្ចក្របួចបានម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទីរសៀល ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លវនរោត្តមកែងនឹងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សុខ ឡាន អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យបឹងកេងកង បច្ចុប្បន្នស្នាក់នៅម្តុំផ្សារដើមថ្កូវ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ចំណែកបក្សពួកម្នាក់បានរត់គេចខ្លួនបាត់ស្រមោល ជនសង្ស័យទាំង២នាក់បានជិះម៉ូតូហុងដាឌ្រីមស៊េរី២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ ដើម្បីធ្វើសកម្មភាព ចំណែកស្ត្រីរងគ្រោះជាម្ចាស់កាបូបមានឈ្មោះ ឈឹង សុភីង អាយុ៥៥ឆ្នាំ។

បើតាមការរៀបរាប់ពីស្រ្តីរងគ្រោះបានអោយដឹងថា មុនកើតហេតុគាត់បានដើរពីកន្លែងធ្វើការទៅហូបបាយនៅម្តុំផ្សារកាប់គោ លុះពេដើរត្រលប់មកវិញជិតដល់កន្លែងធ្វើការស្រាប់តែលេចមុខជនសង្ស័យ២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បណ្តាលអោយដួលបង្ករការភ្ញាក់ផ្អើលប្រជាពលរដ្ឋជួយដេញចាប់បានម្នាក់ប្រគល់អោយសមត្ថកិច្ច ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល

ក្រោយពេលកើតហេតុជនសង្ស័យបាននាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីកសាងសំនុំរឿងចាត់ការតាមផ្លូវច្បាប់៕

បក្សីចាំក្រុង

ខ្មែរណូត

COMMENTS