ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវឃាតករចាប់ចងដៃចងជើងជ្រមុជទឹកស្លាប់ដោយមិនដឹងមូលហេតុ

ព្រៃវែង៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវជនមិនស្គាល់មុខចាប់ចងដៃចងជើងជ្រមុជទឹកបណ្តាលអោយស្លាប់យ៉ាងអនោចអធ័មដោយមិនដឹងមូលហេតុ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចប្រឡាយទឹកមួយកន្លែង ស្ថិតក្នុងភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពពត៌មានបានអោយដឹងថា កុមារ៉ារងគ្រោះមានឈ្មោះ ផាត ផាន់នី អាយុ១២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ ត្រូវបានឃាតករមិនស្គាល់មុខយកខ្សែចងដៃចងជើងចាប់ជ្រមុជទឹកអោយឈ្លក់ស្លាប់ ដោយមិនមានអ្នកណាដឹងថាហេតុការណ៍កើតឡើងយ៉ាងណា ឬដោយសារមូលហេតុអ្វីនោះទេ ប៉ុន្តែសមត្ថកិច្ចសន្និដ្ឋានថាសង្ស័យជាករណីគំនុំ។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វលបុណ្យតាមប្រពៃណី។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

 

COMMENTS