ពិតជាគួរអោយសរសើរមែន ! ប៉ូលីសចរាចរណ៍ម្នាក់មិនខ្វល់ពីគ្រោះថ្នាក់ខ្លួនឯង ហ៊ានប្រថុយធ្វើបែបនេះដើម្បីជួយជីវិតក្មេងប្រុសម្នាក់

ប្រទេសថៃ ៖ ប៉ូលីសចរាចរណ៍ខ្លះតែងតែរងការរិះគន់ច្រើនពីសំណាក់អ្នកធ្វើដំណើរតាមដងផ្លូវ តែក៏មានប៉ូលីសចរាចរណ៍ខ្លះទទួលបានការសរសើរយ៉ាងខ្លាំងណាស់ដែរពីសកម្មភាពរបស់គាត់ដែលបានបំរើសង្គម។ ប្រភពព័ត៌មាន​ថៃបានរាយការណ៍ពីករណីដ៏គួរអោយភ្ញាក់ផ្អើលមួយ ដោយសារតែប៉ូលីសចរាចរណ៍ម្នាក់បានរត់ទៅជួយសង្រ្គោះក្មេងប្រុសម្នាក់ដោយមិនគិតពីគ្រោះថ្នាក់។ នៅថ្ងៃនេះភ្នាក់ងារព័ត៌មានរបស់ថៃបានចុះផ្សាយពីករណីប៉ូលីសម្នាក់​មក​​បានរត់ទៅជួយក្មេងប្រុសដែលឆ្លងផ្លូវដោយមិនប្រយ័ត្នបិះនឹងត្រូវម៉ូតូបុក។

តាមរយៈកាមេរ៉ាសុវត្ថិភាព CCTV របស់សាលាបឋមសិក្សាមួយកន្លែងបានចាប់បានហេតុការណ៍ដ៏រន្ធត់មួយ ដែលក្មេងប្រុសម្នាក់ឆ្លងផ្លូវដោយមិនប្រុងប្រយ័ត្ន ស្រមពេលជាមួយម៉ូតូមួយគ្រឿងកំពុងតែបើកមកក្នុងល្បឿនលឿន។ ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ទៅហើយគ្មាននរណាម្នាក់នឹកស្មានថាក្មេងប្រុសម្នាក់នេះអាចគេចផុតពីត្រូវម៉ូតូមួយគ្រឿងនោះបុកទេ តែខណៈពេលប្រថុចញុចនោះប៉ូលីសចរាចរណ៍ម្នាក់ដែលកំពុងសម្រួលចរាចរណ៍ទីនោះក៏បានចាប់បង្វែរចង្កូតយរបស់ម៉ូតូនោះចេញ។ ជាសំណាងណាស់ដែលមានប៉ូលីសចិត្តបុណ្យម្នាក់នេះធ្វើបែបនេះទាន់ពេល ទើបអាចធ្វើអោយក្មេងប្រុសម្នាក់នោះរួចផុតពីគ្រោះថ្នាក់ អ្នកជិះនៅលើម៉ូតូតោះបីជាត្រូវដួលមែនតែក៏មិនមានរបួសស្នាមអ្វីនោះទេតែប៉ូលីសចិត្តល្អរូបនោះរងរបួសសើរស្បែកខ្លះដែរ។ នាយកសាលាបឋមនោះបានសម្រេចចិត្តផ្តល់ជាលិខិតកិត្តិយសមួយ លើកសរសើរពីទង្វើរដ៏ល្អរបស់ប៉ូលីសរូបនេះ៕


ប្រភព ៖ sanook

COMMENTS