ជនជាតិថៃបើករថយន្តក្រឡាប់ដោយខ្លួនឯងស្លាប់ម្នាក់រងរបួសម្នាក់នៅខេត្តប៉ៃលិន

ប៉ៃលិន៖ ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯងបណ្តាលអោយបុរសជនជាតិថៃម្នាក់ស្លាប់ និងស្ត្រីជនជាតិថៃម្នាក់ទៀតរងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៥៩​ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា រថយន្តរងគ្រោះម៉ាក វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ថៃ  8653 បើកបរដោយបុរសជនជាតិថៃម្នាក់ និងរួមដំណើរដោយនារីជនជាតិថៃម្នាក់ទៀត។ ប្រភពដដែលបានបន្តថា រថយន្តខាងលើបានធ្វើដំណើរក្នុងល្បឿនលឿន​ មកដល់ចំណុចកើតហេតុដែលជាផ្លូវកោងខ្លាំង បន្ថយល្បឿនមិនទាន់ក៏បណ្តាលអោយក្រឡាប់ពេញទំហឹងតែម្តង។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ  Soppacheas Paisook ភេទប្រុស ជនជាតិថៃ ជាអ្នកបើកបររថយន្តរងគ្រោះ ចំណែកអ្នករួមំណើរមានឈ្មោះ Thammuthit Somlak ភេទស្រី ជនជាតិថៃ រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែងនិងទាក់ទងទៅក្រុមគ្រួសារសពជនរងគ្រោះអោយមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯងរថយន្តសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅរង់ចាំការដោះស្រាយជាបន្ត៕

COMMENTS