ប្រលែងគ្នាលេងជ្រុលដៃត្រូវកន្ត្រៃដោតជាប់ក្បាលបញ្ចូនទៅពេទ្យភ្លាមៗ

ប៉េរូ៖ ក្មេងប្រុសសិស្សសាលាម្នាក់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យជាបន្ទាន់ ទាំងក្បាលរបស់គេត្រូវបានមុតជាប់ដោយកន្ត្រៃដ៏ស្រួចមួយ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងសាលារៀន Josefina Mejia de Bocanegra ស្ថិតនៅក្នុងក្រុង Nasca ប្រទេសប៉េរូ។ ក្មេងប្រុសរូបនេះមានអាយុ១៤ឆ្នាំ និងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ។ បើតាមសំដីមិត្តរួមថ្នាក់របស់យុវសិស្សរងគ្រោះនេះបានឲ្យដឹងថា ជនរងគ្រោះទទួលរងការវាយប្រហារពីសិស្សស្រីម្នាក់ក្នុងជំលោះផ្ទាល់ខ្លួនរបស់ពួកគេ។

តែយ៉ាងណាក្តី គ្រូប្រចាំថ្នាក់របស់គេបានបកស្រាយថា គ្មានជំលោះណាមួយបានកើតឡើងក្នុងថ្នាក់រៀននោះទេ តែគ្រោះថ្នាក់នេះបានកើតឡើង ព្រោះតែសិស្សបានលេងល្បែងកំសាន្តមួយ និងបានប្រឡែងគ្នាលេងជ្រុលដៃដោយអចេនាប៉ុណ្ណោះ។ ទោះជាហេតុផលណាក៏ដោយ គ្រូបន្ទុកថ្នាក់រូបនេះត្រូវបានខាងសាលាសម្រេចព្យួរឈ្មោះពីការងារមួយរយៈ ព្រោះតែគាត់គ្រប់គ្រងសិស្សក្នុងថ្នាក់របស់គាត់មិនបានល្អ និងបង្កឲ្យមានគ្រោះថ្នាក់នេះកើតឡើង។ ចំពោះយុវសិស្សដែលជាជនរងគ្រោះវិញ ត្រូវបានខាងមន្ទីរពេទ្យប្រាប់ឲ្យដឹងថា កន្ត្រៃដែលមុតជាប់ក្បាលគាត់នោះមិនប៉ះពាល់ដល់ខួរក្បាលរបស់គាត់ឡើយ គ្រាន់តែរងរបួសពីខាងក្រៅតែប៉ុណ្ណោះ៕

ភក្តី

ប្រភព៖mirror

COMMENTS