ប៉ូលីសរកឃើញរូងក្រោមដី ដែលជនល្មើសប៉ុនប៉ងទុកប្រើលួចលុយធនាគារជាង៣០០លានដុល្លារ

ប្រេស៊ីល៖ ករណីប៉ុនប៉ងលួចលុយពីធនាគារទ្រង់ទ្រាយធំមួយត្រូវបានបង្ក្រាប បន្ទាប់ពីខាងប៉ូលិសបានចាប់ខ្លួនក្មេងទំនើងមួយក្រុមដែលបានចំណាយពេល៤ខែ ជីករណ្ដៅក្រោមដីដើម្បីធ្វើជាផ្លូវទៅលួចលុយប្រមាណជា៣១៨លានដុល្លារពីក្នុងធនាគារកណ្ដាលមួយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភាគខាងត្រូងនៃទីក្រុង Sao Paulo ប្រទេសប្រស៊ីល។ ក្នុងយុទ្ធនាការបង្ក្រាបនេះខាងប៉ូលិសបានធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន១៦នាក់ ឧបកណ៍សម្រាប់ជីក រណ្ដៅក្រោមដីជាច្រើន ហើយរណ្ដៅដែលពួលគេបានជីកនោះមានប្រវែង៥០០ម៉ែត្រ។

ប្រសិនបើគម្រោងលួចលុយនេះបានសម្រេច វានឹងក្លាយជាករណីលួចលុយធំបំផុតក្នុងប្រវត្តិសាស្រ្ត។ បើតាមមន្រ្តីប៉ូលិសបានឲ្យដឹងថា ក្រុមចោរបានចូលលុយគ្នាដើម្បីរៀបចំគម្រោងការនេះ ហើយប្រសិនបើផែនការរបស់ពួកគេបានសម្រេចពួកគេនឹងចែកលុយស្មើៗគ្នា។ តែយ៉ាងណាក្តីប៉ូលិសបានបានបង្ក្រាបករណីនេះ បានទាន់ពេលវេលា៕

ភក្តី

ប្រភព៖mirror

COMMENTS