រកព្រឹកខ្វះល្ងាច ប្រឹងទៅដាក់មងយកត្រីបែជាលង់ទឹកស្លាប់ចោលប្រពន្ធកូនអោយនៅកំព្រា

ភ្នំពេញ៖​ បុរសវ័យចំណាស់ម្នាក់បានចុះទៅដាក់មងក្នុងទឹកប្រឡាយមួយកន្លែងសង្ស័យងងឹតមុខរអិលជើងទាក់នឹងមងបណ្តាលអោយលង់ទឹកស្លាប់ចោលប្រពន្ធកូន។ ហេតុការណ៍នេះបានបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ខដង្កោ។

ជនរងគ្រោះមានឈ្មោះ ពេច សឿន ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ មុខរបរជាកសិករ មានប្រពន្ធឈ្មោះផួន ដេន អាយុ៥៣ឆ្នាំ និងកូនស្រីម្នាក់នៅក្នុងបន្ទុក។

តាមសាក្សីដែលជាអ្នកដាក់មងដូចគ្នាបានប្រាប់អោយដឹងថា មុនពេលកើតហតុដោយបុរសខាងលើបានហូបស្រា លុះដល់ម៉ោងមកដាក់មងបានមកដាក់នៅក្នុងទឹកប្រឡាយខាងលើ ស្រាប់តែមួយសន្ទុះក្រោយ បាត់គាត់ជាច្រើនម៉ោងមិនឃើញ បានក៏បាននាំគ្នាដើររក ស្រាប់តែប្រទះឃើញសពអណ្តែតទឹកផ្អើលឆោឡោឡើងហើយបាននាំគ្នាចុះទៅជួយរកដែរតែដោយសារទឹកជ្រៅពេកក៏បានហៅអ្នកជិតខាងអោយមកជួយក៏មានកាភ្ញាក់ផ្អើលដឹងដល់ប្រពន្ធគាត់បាននាំគ្នាមកជួយមុជទឹករកឃើញដោយបុរស់ខាងលើបានស្លាប់បាត់ហើយ។

តាមប្រភពដដែលបានអោយដឹងទៀតថាបុរស់ដែលលង់ទឹកស្លាប់នោះគឺដោយសារតែគាត់ដើររាយម៉ងហើយជើងគាត់ជំពាក់ជាមួយនឹងមងរុំជើងទើបធ្វើអោយគាត់រអិលជើងចូលទៅក្នុងទឹកជ្រៅលង់ស្លាប់តែម្តង។

ក្រោយពីសមត្ថកិច្ចខណ្ខដង្កោពិនិត្យរួចហើយថាជនរងគ្រោះពិតជាលង់ទឹកស្លាប់ពិតមែនហើយបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS