កុំភ្លេចនាំកូនៗរបស់អ្នក ដែលបញ្ហាភ្នែកឡើងបាយ និងបញ្ហាត្របកភ្នែក ទៅព្យាបាលដោយឥតគិតថ្លៃនៅថ្ងៃទី០៥-០៧

យោងតាមប្រភពទំព័រហ្វេសប៊ុក Khmer Sight Foundation បានឲ្យដឹងថា Khmer sight នឹងធ្វើការសហការជាមួយគ្រូពេទ្យឯកទេសចក្ខុរោគផ្នែកកុមារ មកពីប្រទេសអង់គ្លេស និង អូស្រ្តាលី ដើម្បីផ្តល់ការពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃ ចំពោះកុមារដែលមានបញ្ហភ្នែកឡើងបាយ ( cataract ) និងបញ្ហាទាក់ទងនឹងត្របកភ្នែក ( eye lid ) នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

អ្នកជំងឺដែលមានបញ្ហាដូចដែលបានរៀបរាប់ខាងលើ សូមមកទទួលការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅថ្ងៃទី ០៥ ដល់ ០៧ ខែ តុលា ឆ្នាំ 2017។
សូមចុះឈ្មោះ និងលេខទូរស័ព្ទរបស់អ្នក។ ក្រុមការងាររបស់ទំព័រ Khmer Sight Foundation នឹងទូរស័ព្ទទៅកាន់អ្នកវិញ ដើម្បីបញ្ជាក់ពីការណាត់ជួបនេះ។ លេខទូរស័ព្ទទំនាក់ទំនង 093 347 143 , 098 995 950

COMMENTS