បុរសក្លាហានប្រយុទ្ធស្លាប់រស់ជាមួយពស់ថ្លាន់យក្យរហូតមានរបួសធ្ងន់ត្រូវចូលមន្ទីរពេទ្យ

ឥណ្ឌូនេស៊ី៖ បុរសម្នាក់បានបើកការប្រយុទ្ធគ្នាស្លាប់រស់ជាមួយនឹងពស់ថ្លាន់ដ៏ធំមួយក្បាល ដែលក្រោយមកពស់នោះបានស្លាប់ក្រោមដៃបុរសនោះ ហើយរូបគាត់ក៏ត្រូវរបួសចូលមន្ទីរពេទ្យផងដែរ។ បុរសក្លាហាននេះមានឈ្មោះថា Robert Nababan អាយុ៣៧ឆ្នាំរស់នៅក្នុងខេត្ត Riau ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។ រាល់ថ្ងៃបុរសម្នាក់នេះប្រកបការងារជាសន្តិសុខនៅក្នុងចំការដូងប្រេងមួយកន្លែងនៅក្នុងសហគមន Indragiri Hulu Regency។

ក្នុងថ្ងៃកើហេតុបុរសក្លាហានខាងលើបានធ្វើដំណើរត្រលប់មកផ្ទះវិញ ហើយបានប្រទះឃើញពស់ថ្លាន់ដ៏ធំនេះនៅរាំងផ្លូវរបស់គាត់។ ពស់ថ្លាន់នេះមានប្រវែង ៧ ម៉ែត្រ និងមានរូបរាងយ៉ាងធំគួរឲ្យខ្លាច។ ដោយពស់នេះនៅរាំង ផ្លូវបុរសខាងលើបានព្យាយាមចាប់យកពស់នេះចេញ តែវាបានខាំដៃរបស់គាត់ ដូចនេះបុរសម្នាក់នេះបានបើកការប្រយុទ្ធគ្នា ជាមួយនឹងពស់នេះអស់រយៈពេលមួយសន្ទុះ។ លទ្ធផលចុងក្រោយពស់បានស្លាប់ តែបុរសក្លាហានខាងលើបានរងនូវរបួសជាច្រើន កន្លែង និងត្រូវបញ្ចូនទៅមន្ទីរពេទ្យទៀតផង៕

ភក្តី

ប្រភព៖ dailymail

COMMENTS